trollkhmer news

Spurs ជិតមានសមាជិកថ្មីពីក្លិប Benfica

ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១០:០១

Spurs ជិតមានសមាជិកថ្មីពីក្លិប Benfica
 
អង់គ្លេស៖ ខ្សែបម្រើកណ្តាលរបស់ក្លិប Benfica គឺកីឡាករ Gedson Fernandes នឹងត្រូវទៅពិនិត្យសុខភាពនៅឯក្លិប Tottenham Hotspur មុនពេលក្រុមមាន់ខ្នាយមាសខ្ចីជើងរយៈពេល ១៨ ខែ ។



Fernandes ត្រូវបានក្រុម West Ham ដាក់គោលដៅ ប៉ុន្តែបានសម្រេចចិត្តចូលរួមជាមួយលោក Jose Mourinho នៅ Spurs ។ ប្រសិនបើគាត់ឆ្លងកាត់ការត្រួតពិនិត្យសុខភាពដោយជោគជ័យ នោះកីឡាករវ័យ ២១ ឆ្នាំរូបនេះនឹងក្លាយជាកីឡាករដំបូងរបស់លោក Mourinho ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Tottenham ។

ការមកដល់របស់គាត់គឺជាការជម្រុញមួយសម្រាប់អតីតគ្រូ Real និង ManUtd ដែលទើបខាតបង់កីឡាករ Harry Kane និងខ្សែបម្រើដ៏មានឥទ្ធិពល Moussa Sissoko ដោយសាររបួសរយៈពេលវែង។ លោក Mourinho បាននិយាយកាលពីថ្ងៃចន្ទថា៖ « ខ្ញុំកំពុងរង់ចាំព័ត៌មាន ។ ខ្ញុំមិនចង់និយាយពីកីឡាកររបស់ Benfica ទេ » ។



រឿងនេះត្រូវបានគេយល់ថា Spurs នឹងមានជម្រើសក្នុងការទិញ Fernandes នៅពេលដែលកិច្ចសន្យាខ្ចីជើងរបស់គាត់ជាមួយក្លិបក្របខ័ណ្ឌ Premier League នឹងផុតកំណត់នៅឆ្នាំ ២០២១ ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC