trollkhmer news

អវត្តមានរបស់ Aubameyang នឹងមិនជះឥទ្ធិពលដល់ការផ្ទេររបស់ខ្សែប្រយុទ្ធវ័យក្មេង Nketiah ឡើយ

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៥:១០

អវត្តមានរបស់ Aubameyang នឹងមិនជះឥទ្ធិពលដល់ការផ្ទេររបស់ខ្សែប្រយុទ្ធវ័យក្មេង Nketiah ឡើយ

អង់គ្លេស៖ Mikel Arteta នឹងមិនផ្លាស់ប្តូរផែនការរបស់ Arsenal ក្នុងការបញ្ជូន Eddie Nketiah ទៅស្រូបយកបទពិសោធនៅកន្លែងផ្សេង ទោះបីកីឡាករ Pierre-Emerick Aubameyang  ត្រូវពិន័យព្យួរការប្រកួត ៣ លើកក៏ដោយ។



ប្រធានក្រុមកាំភ្លើងធំ Aubameyang ត្រូវបានបណ្តេញចេញសម្រាប់ការបង្កកំហុសធ្ងន់ធ្ងរលើកីឡាករ Max Meyer អំឡុងការប្រកួតក្នុងលទ្ធផល ១-១ ក្នុងពាន Premier League កាលពីថ្ងៃសៅរ៍នៅទឹកដី Crystal Palace ជាកន្លែងដែលគាត់បានរកគ្រាប់បាល់គ្រាប់បាល់ទី ១៦ នៅរដូវកាលនេះ។ ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុងរូបនេះនឹងខកខានការប្រកួតទល់នឹងក្រុម Sheffield United នៅកីឡដ្ឋាន Emirates និងការធ្វើដំណើរទៅកាន់ Chelsea រួមជាមួយនឹងការប្រកួត FA Cup ជុំទី ៤ ជាមួយ Bournemouth ។

Nketiah បានវិលត្រឡប់មកកាន់ក្រុម Arsenal វិញ បន្ទាប់ពីបង្ហាញខ្លួនបានចំនួនពីរលើកប៉ុណ្ណោះក្នុងកំឡុងពេលពាក់កណ្តាលរដូវកាលជាមួយនឹងក្លិប Leeds United ដែលលេងនៅលីហ្គ Championship ។



Aston Villa, Norwich City និង Bristol City ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានផ្សារភ្ជាប់ទៅនឹងកីឡាករក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំ ហើយ Arteta បានទទូចថា អវត្តមានរបស់ Aubameyang នឹងមិនជះឥទ្ធិពលដល់ការផ្ទេររបស់កីឡាករវ័យក្មេងរូបនេះឡើយ ៕



ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball