trollkhmer news

Zidane ក្លាយជាគ្រូបង្វឹកដែលមានរហស្សនាម អធិរាជវគ្គផ្ដាច់ព្រ័ត្រ

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៤:៣៥

Zidane ក្លាយជាគ្រូបង្វឹកដែលមានរហស្សនាម អធិរាជវគ្គផ្ដាច់ព្រ័ត្រ

អេស៉្បាញ៖ 
Zidane ក្លាយជាគ្រូបង្វឹក ដែលមានរហស្សនាម អធិរាជវគ្គផ្ដាច់ព្រ័ត្រ (king of finals ) ក្រោយឈ្នះពានរង្វាន់ចំនួន ១០ ក្នុងនាមជាគ្រូបង្វឹក Real Madrid ដោយក្នុងនោះមាន ៩ រូបដែលទទួលបានពីជ័យជម្នះវគ្គផ្ដាច់ព្រ័ត្រ។



វគ្គផ្តាច់ព្រ័ត្រលើកដំបូងរបស់គ្រូសញ្ជាតិបារាំងរូបនេះជាមួយក្រុម Los Blancos បានចូលលេងក្នុងក្របខ័ណ្ឌ Champions League កាលពីឆ្នាំ ២០១៦ ខណៈដែលគាត់បានបំបាក់ Atletico Madrid ដោយបាល់ប៉េណាល់ទីនៅទីក្រុង Milan ។ ប៉ុន្មានខែក្រោយមក Real Madrid បានយកឈ្នះ Sevilla ៣-២ ក្នុងពានរង្វាន់ UEFA Super Cup មុនពេលឈ្នះពានរង្វាន់មួយទៀតជាមួយនឹងជ័យជម្នះលើក្លិប Kashima Antlers ក្នុងវគ្គផ្តាច់ព្រ័ត្រនៃ Club World Cup ។



រាប់ទាំងពានយប់មិញ Zidane ពេលនេះមិនដែលស្គាល់ពាក្យថាចាញ់នៅវគ្គផ្ដាច់ព្រ័ត្រឡើយ ក្នុងនោះលេង៩ដង ឈ្នះពានទាំង៩ដង មានដូចជា៖ Champions League ៣ដង, Super Cup ២ដង, Club World Cup ២ដង និង Spanish Super Cup ២ដង៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca