trollkhmer news

ខុន ស៊ីចាន់ ត្រូវបាន One Championship ចុះកុងត្រាពេញមួយឆ្នាំ ២០២០

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៤:០១

ខុន ស៊ីចាន់ ត្រូវបាន One Championship ចុះកុងត្រាពេញមួយឆ្នាំ ២០២០

ភ្នំពេញ៖ អ្នកប្រដាល់ចាស់វស្សារបស់កម្ពុជា ខុន ស៊ីចាន់ ត្រូវបានស្ថាប័នលំដាប់ពិភពលោក One Championship ចុះកុងត្រាដើម្បីធ្វើការប្រកួតពេញមួយឆ្នាំ២០២០ បន្ទាប់ពីរូបគេបានប្រឡូកក្នុងសង្វៀនមួយនេះបានចំនួន៤ដងនាពេលកន្លង។ ម្ចាស់ខ្សែក្រវាត់ KWC រូបនេះនឹងត្រូវប្រកួតចំនួន ៦ប្រកួតសម្រាប់កុងត្រាពេញមួយឆ្នាំរបស់ស្ថាប័នប្រដាល់កម្រិតអន្តរជាតិដែលមានកីឡាករមកពីគ្រប់ប្រទេសធ្វើការប្រកួតប្រជែងមួយនេះ។



កីឡាករដើមកំណើតខេត្តបន្ទាយមានជ័យបានប្រាប់ MSR SPORT ថា One Championship បានចុះកុងត្រាមួយឆ្នាំពេញ ដើម្បីឱ្យរូបគេធ្វើការប្រកួត៦ដង ខណៈការបង្ហាញខ្លួនលើកដំបូងក្នុងឆ្នាំ២០២០ នេះគឺត្រូវធ្វើប្រកួតនៅថ្ងៃ០៧ ខែកុម្ភៈ ឆ្នាំ២០២០ នាប្រទេសឥណ្ឌូនេស៊ី។



សូមបញ្ជាក់ថា ខុន ស៊ីចាន់ ធ្លាប់ប្រកួត MMA នៅស្ថាប័ន One Championship ចំនួន៤ដងរួចមកហើយ ដោយក្នុងនោះរូបគេរកបានជ័យជម្នះត្រឹមតែ១ប្រកួតប៉ុណ្ណោះ និងបរាជ័យចំនួន៣ដង។ ក្រោយទទួលបានកុងត្រានេះហើយ ស៊ីចាន់បានតាំងចិត្តថានឹងប្រឹងប្រែងហ្វឹកហាត់ឱ្យបានល្អដើម្បីរកបានជ័យជម្នះលើឆាកអន្តរជាតិជូនជនរួមជាតិ៕ 


ប្រែសំរួលដោយ : TK

ប្រភព​ : MSR