trollkhmer news

បុគ្គលិកព្រលានយន្តហោះវៀតណាមម្នាក់ ត្រូវបានបណ្តេញចេញ ដោយសារលួចថតលិខិតឆ្លងដែនរបស់សមាជិក EXO

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១១:២៩

បុគ្គលិកព្រលានយន្តហោះវៀតណាមម្នាក់ ត្រូវបានបណ្តេញចេញ ដោយសារលួចថតលិខិតឆ្លងដែនរបស់សមាជិក EXO

កាលពីថ្ងៃទី ១១ ខែមករា មានព័ត៌មានដែលបានចុះផ្សាយអំពីការលេចធ្លាយរូបថតលិខិតឆ្លងដែនរបស់សមាជិក EXO លោក Sehun និងលោក Chanyeol នៅលើគេហទំព័រផេកផ្សព្វផ្សាយមួយចំនួន។



ដោយរូបទាំងនេះ ត្រូវបានគេរាយការណ៍មកថា វាត្រូវបានបែកធ្លាយដោយបុគ្គលិកដែលធ្វើការក្នុងព្រលានម្នាក់ នៅប្រទេសវៀតណាម ជាអ្នកលួចថត និងផ្ញើទៅអោយមិត្តភក្តិរបស់ពួកគេ ដែលជាអ្នកគាំទ្ររបស់ EXO  បន្ទាប់មកបានចែករំលែកពាសពេញនៅលើបណ្ដាញសង្គមយ៉ាងឆាប់រហ័ស។ 



នេះបើយោងតាមពាក្យសម្ដីរបស់បុគ្គលិករូបនេះផ្ទាល់ បានចេញមកធ្វើការសុំទោសជាសាធារណៈ នៅលើបណ្តាញសង្គម។ បន្ទាប់មកគណនីមួយនោះ ត្រូវបានលុបចោល ក្រោយពីបុគ្គលិកអាកាសយានដ្ឋានរូបនេះ ត្រូវបានឃាត់ខ្លួន ដើម្បីសាកសួរចម្លើយ។
 
តើប្រិយមិត្ត គិតយ៉ាងណាអំពីបញ្ហានេះ?


ប្រែសំរួលដោយ : TK

ប្រភព​ : Kstarlive