trollkhmer news

Xavi Hernandez បោះបង់ចោលឱកាសដើម្បីជំនួសកន្លែងលោក Ernesto Valverde

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១០:៤៩

Xavi Hernandez បោះបង់ចោលឱកាសដើម្បីជំនួសកន្លែងលោក Ernesto Valverde

អេស៉្បាញ៖ 
Xavi Hernandez បានបោះបង់ចោលឱកាសដើម្បីមកជំនួសកន្លែងលោក Ernesto Valverde នៅឯក្លិប Barcelona ក្នុងខែនេះ។



Barcelona បានធ្លាក់ចេញពីកម្មវិធី Supercopa de Espana កាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមប្រឹក្សានៅឯ Camp Nou មានការព្រួយបារម្ភពីទម្រង់លេងរបស់ពួកគេ ដែលអាចនឹងធ្លាក់ចេញពីយុទ្ធនាការក្នុងស្រុក និងអឺរ៉ុប នៅឆ្នាំនេះ។ នេះបើយោងតាមប្រភពជាច្រើនរួមទាំង Marca និង Mundo Deportivo ដែលបានអះអាងថា អតីតខ្សែបម្រើ Xavi Hernandez បានច្រានចោលសំណើររបស់ក្លិបចាស់ដើម្បីទៅដឹកនាំក្លិបភ្លាមៗ។

ដូច្នេះពួកគេចង់ធ្វើការផ្លាស់ប្តូរឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយបានទាក់ទង Xavi ពីការទទួលបន្ទុកភ្លាមៗ។ ទោះយ៉ាងណានោះនឹងមិនកើតឡើងជាមួយបុរសវ័យ ៣៩ ឆ្នាំរូបនេះ ដោយបដិសេធចោលនូវការផ្តល់ជូនរបស់ពួកគេនៅចុងសប្តាហ៍នេះ ព្រោះគាត់ចង់នៅជាមួយក្រុមបច្ចុប្បន្ន Al-Sadd រហូតដល់ដំណាច់នៃរដូវកាលនេះ។



គ្រូជម្រើសជាតិប្រទេសហូឡង់លោក Ronald Koeman ក៏ត្រូវបានក្លិបពិចារណាសម្រាប់តួនាទីនេះផងដែរ ប៉ុន្តែរឿងមួយដែលមើលទៅច្បាស់ - Valverde នឹងមិននៅ Barçelona ហួសខែឧសភាឡើយ ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball