trollkhmer news

សមត្ថកិច្ចនាំយកជនល្មើស ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅខណ្ឌមានជ័យ ទៅត្រាប់ពីសកម្មភាពសម្លាប់ជនរងគ្រោះ

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១០:១៣

សមត្ថកិច្ចនាំយកជនល្មើស ដែលសម្លាប់ស្ត្រីវ័យ៥០ឆ្នាំ នៅខណ្ឌមានជ័យ ទៅត្រាប់ពីសកម្មភាពសម្លាប់ជនរងគ្រោះ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ កម្លាំងនគរបាលខណ្ឌមានជ័យ បាននាំយកជនដៃដល់ ដែលសម្លាប់ស្ត្រីវ័យ ៥០ឆ្នាំ នៅក្នុងបុរីវីឡាថោន ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីធ្វើត្រាប់ពីសកម្មភាពដែលជនល្មើសស្លាប់ជូនរងគ្រោះ។



សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំណែក ជនរងគ្រោះមានឈ្មោះ ងិន សុខលី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ2 ខណ្ឌ ទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ។ ពួកគេទាំង ២នាក់មានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា៕










ប្រភព​ : freshnews