trollkhmer news

Juventus ឡើងលើកំពូលតារាង ក្រោយយកឈ្នះ Roma (មានវីដេអូ)

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ០៩:៥៧

Juventus ឡើងលើកំពូលតារាង ក្រោយយកឈ្នះ Roma (មានវីដេអូ)

អ៊ីតាលី៖ 
ក្រុមម្ចាស់ជើងឯក Juventus បានដណ្តើមយកឱកាសរបស់ពួកគេដើម្បីនាំមុខលើក្រុម Inter Milan ២ពិន្ទុក្នុងការប្រជែងដណ្តើមពានរង្វាន់ Serie A ក្រោយទទួលជ័យជម្នះលើ Roma ។



កូនក្រុមរបស់លោក Maurizio Sarri បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងពេលបើកឆាកត្រឹម ១០ នាទី ខណៈដែលកីឡាករ Merih Demiral បានតែតបាល់ ពីការទាត់ Free-kick របស់ Paulo Dybala មុនពេល Dybala ដដែលបង្កើតបាល់ពិន័យ ១១ ម៉ែត្រ ដែលកីឡាករ Cristiano Ronaldo ជាអ្នកបញ្ចប់បានយ៉ាងល្អ។ ក្រុម Roma បានតប-ត១គ្រាប់វិញដែរ នៅតង់ទី ២ តាមរយៈការទាត់បាល់របស់កីឡាករ Diego Perotti ។



Juve បានរក្សាកំណត់ត្រាជ័យជម្នះក្នុងលីហ្គ ៤លើកជាបន្តបន្ទាប់ ចាប់តាំងពីទទួលរងនូវការបរាជ័យលើកដំបូងនៃរដូវកាលក្រោមថ្វីជើងរបស់ក្លិប Lazio កាលពីខែធ្នូ៕




ប្រភព​ : BBC