trollkhmer news

ស៊ុតទៅ ស៊ុតមក Real យកឈ្នះ At.Madrid លើកពាន Spanish Super Cup (មានវីដេអូ)

ថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២០ ម៉ោង ០៩:១៣

ស៊ុតទៅ ស៊ុតមក Real យកឈ្នះ At.Madrid លើកពាន Spanish Super Cup (មានវីដេអូ)

អេស៉្បាញ៖ Sergio Ramos បានស៊ុតបាល់ប៉េណាល់ទីកាត់សេចក្តីបានយ៉ាងល្អ ខណៈដែលក្រុម Real Madrid បានបំបាក់ Atletico Madrid ដោយលទ្ធផល ៤-១ បាល់ប៉េណាល់ទីដើម្បីឈ្នះពានរង្វាន់ Spanish Super Cup ។



Real Madrid បានបញ្ចប់ការប្រកួតដោយមានគ្នា ១០ នាក់ បន្ទាប់ពីកីឡាករ Federico Valverde ត្រូវបានបណ្តេញចេញនៅក្នុងម៉ោងបន្ថែមសម្រាប់ការបង្កកំហុសលើ Alvaro Morata នៅពេលដែលគាត់បានឆ្លងកាត់។ប្រធានក្រុម Real បានស៊ុតបាល់បាក់ចង្កេះអ្នកចាំទី Jan Oblak ក្នុងការដណ្តើមយកពានរង្វាន់ ខណៈ Saul Niguez និង Thomas Partey ទាត់បាល់១១ម៉ែតមិនចូលធ្វើឱ្យក្រុមខ្លួនអស់ពាន បន្ទាប់ពីលេងបាន ១២០នាទីតែគ្មានគ្រាប់បាល់បញ្ចូលទីគ្នាសោះ នៅប្រទេសអារ៉ាប់ប៊ីសាអូឌីត។  



ការប្រកួតក្នុងពាននេះមានការកែទ្រង់ទ្រាយថ្មីនៅរដូវកាលនេះ ដោយក្រុមកំពូលពីរមកពីលីហ្គកំពូលអេស៉្បាញ និង២ក្រុមមកពីវគ្គផ្តាច់ព្រ័ត្រ Copa del Re លេងក្នុងការប្រកួតជា ៤ ក្រុមជាជាងយកអ្នកឈ្នះទាំងពីរប្រកួតគ្នា៕