trollkhmer news

អ៊ីរ៉ង់សារភាពថា ខ្លួនពិតជាបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមែន ដោយស្មានថា ជាយន្តហោះអាមេរិក

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១២:០២

អ៊ីរ៉ង់សារភាពថា ខ្លួនពិតជាបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែនមែន ដោយស្មានថា ជាយន្តហោះអាមេរិក

អ៊ីរ៉ង់បានប្រកាសថា យោធារបស់ខ្លួនពិតជាបានបាញ់ទម្លាក់យន្ដហោះអ៊ុយក្រែនដែលបាន សម្លាប់មនុស្សទាំង ១៧៦ នាក់នៅលើយន្ដហោះមែន។



សេចក្តីថ្លែងការណ៍បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍នេះតាមរយៈទូរទស្សន៍រដ្ឋដោយបានស្តីបន្ទោសថា ជាកំហុសរបស់មនុស្ស។ សេចក្តីថ្លែងការណ៍តាមរយៈទូរទស្សន៍រដ្ឋបានឱ្យដឹងថា ភាគីពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវដោយរដ្ឋាភិបាលបានធ្វើការសុំទោសចំពោះក្រុមគ្រួសារជនរងគ្រោះរួមទាំងជនជាតិបរទេសផងដែរ។



សេចក្តីថ្លែងការណ៍យោធាតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា យន្ដហោះត្រូវ យល់ច្រឡំជាគោលដៅសត្រូវ (អាមេរិក) បន្ទាប់ពីយន្តហោះបានហោះហើរឆ្ពោះទៅមជ្ឈមណ្ឌលយោធាដ៏សំខាន់របស់ឆ្មាំបដិវត្ត។ ចំពេលមានភាពតានតឹងយ៉ាងក្ដៅគគុក ជាមួយសហរដ្ឋអាមេរិក “ យោធាកំពុងប្រុងជើងការកម្រិតខ្ពស់បំផុត”។ 

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរធុន Boeing 737 ដែលប្រតិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែនបានធ្លាក់ចុះនៅជាយក្រុងតេអេរ៉ង់ ក្នុងអំឡុងពេលហោះហើរបានពីរបីម៉ោង បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលបាលីស្ទីកទៅលើកងកម្លាំងអាមេរិកនៅអ៊ីរ៉ាក់៕


ប្រែសំរួលដោយ : TK

ប្រភព​ : theguardian