trollkhmer news

លោកត្រាំថា លោក Qasem Soleimani គ្រោងធ្វើរឿងមួយនេះ ទើបអាមេរិកបង្ខំចិត្តសម្លាប់

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១១:២៤

លោកត្រាំថា លោក Qasem Soleimani គ្រោងធ្វើរឿងមួយនេះ ទើបអាមេរិកបង្ខំចិត្តសម្លាប់

លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់ គ្រោងធ្វើការវាយប្រហារទៅលើស្ថានទូតអាមេរិកចំនួន៤ មុនពេលឧត្តមសេនីយ៍កំពូលរបស់ខ្លួនត្រូវសម្លាប់។



នៅពេលត្រូវសួរថាតើមានការគំរាមកំហែងអ្វីដែលនាំឱ្យមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកសម្លាប់មេទ័ពកាលពីថ្ងៃសុក្រសប្តាហ៍មុន លោកបានប្រាប់សារព័ត៌មាន Fox News ថា៖ "ខ្ញុំអាចឱ្យដឹងថា ខ្ញុំជឿថា ស្ថានទូតចំនួនបួន ត្រូវគេគ្រោងវាយប្រហារ"។ ការសម្លាប់ឧត្តមសេនីយ៍ Qasem Soleimani ដែលជាវីរបុរសជាតិអ៊ីរ៉ង់បានធ្វើឡើង បន្ទាប់ពីមានបាតុកម្មជាច្រើនថ្ងៃនៅឯស្ថានទូតអាមេរិកប្រចាំនៅទីក្រុងបាកដាត។ 



លោក Pompeo បាននិយាយ ខណៈលោកប្រកាសទណ្ឌកម្មថ្មីប្រឆាំងនឹងអ៊ីរ៉ង់ថា៖ “ យើងមានព័ត៌មានជាក់លាក់ស្តីពីការគំរាមកំហែង និងការគ្រោងវាយប្រហារ ដែលរួមមានការគ្រោងវាយប្រហារទៅលើស្ថានទូតនានារបស់សហរដ្ឋអាមេរិក។ 



គួរបញ្ជាក់ថា លោក Soleimani អាយុ ៦២ឆ្នាំ គឺជាមេក្លោងនៃសកម្មភាពរបស់អ៊ីរ៉ង់នៅមជ្ឈឹមបូព៌ាដែលជាអ្នកបង្កើតសង្គ្រាមរដ្ឋាភិបាលស៊ីរីប្រឆាំងនឹងក្រុមឧទ្ទាម និងការកើនឡើងនៃឆ្មាំគាំទ្រអ៊ីរ៉ង់នៅអ៊ីរ៉ាក់។ លោក ត្រាំ និងលោក Pompeo បាននិយាយថា បុរសរូបនេះ ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់ជនជាតិអាមេរិករាប់ពាន់នាក់ផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC