trollkhmer news

Solskjaer ចេញមុខបកស្រាយរឿង Ashley Young ផ្ទេរទៅកាន់ Inter

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១០:៥៧

Solskjaer ចេញមុខបកស្រាយរឿង Ashley Young ផ្ទេរទៅកាន់ Inter

អ៊ីតាលី៖ គ្រូបង្វឹកក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានព្រមានថា វិបត្តិរបួសកីឡាករនៅក្លិបអាចរារាំងការផ្ទេររបស់ Ashley Young ទៅ Inter នៅខែនេះ។



ការផ្ទេររបស់ Young ទៅកាន់ក្រុមយក្ស Inter ទំនង់មិនអាចទៅរួចនោះទេពេលនេះ ។ ទោះយ៉ាងណាលោក Solskjaer បានសារភាពថា កង្វះចំនួនខ្សែការពាររបស់ក្លិបបានរារាំងដល់ការផ្ទេររបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះ។

លោក Solskjaer បានលើកឡើងថា ៖ « ខ្ញុំនឹងធ្វើការពិភាក្សាជាមួយនឹងកីឡាករ។ ខាងក្លិបរបស់យើងកំពុងតែខ្វះកីឡាករ ដែលត្រៀមខ្លួនរួចរាល់ និងមានសុខភាពល្អប្រសើរ ដូច្នេះយើងត្រូវការកីឡាករដែលយើងមានគឺ ខ្សែការពារស្លាប Young នេះហើយ ។ Young គឺជាកីឡាកររបស់ក្លិបយើងមួយ និងជាអ្នកដឹកនាំទៀតផង។



ទោះយ៉ាងណាក៍ដោយ ក៍ក្លិប Inter នៅតែមានបំណងចង់បាន Young  ដដែល ដោយរបាយការណ៍បានឱ្យេដឹងថា ភាគីខាងអ៊ីតាលីបានផ្តល់កុងត្រារយៈពេល ១៨ ខែដល់កីឡាករ ហើយរំពឹងថា នឹងចុះហត្ថលេខាលើរូបគេនៅរដូវក្តៅខាងមុខនេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia