trollkhmer news

អាល់ប៊ុមរូបថតថ្មីរបស់ Lisa កំពុងទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង

ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១០:៥៣

អាល់ប៊ុមរូបថតថ្មីរបស់ Lisa កំពុងទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងខ្លាំង

Lisa តារាចម្រៀងរបស់សមាជិកក្រុម BLACKPINK ត្រូវបានអ្នកគាំទ្ររាប់លាននាក់បានដាក់រហ័សនាមថា “រាជនី Instagram” ដោយក្នុងគណនីផ្លូវការរបស់នាង មានចំនួនការគាំទ្រកើនឡើងរហូតជាង ២៨លាននាក់ ឯណោះ ពិតជាគួរឲ្យកោតសរសើរយ៉ាងខ្លាំង។



សមាជិកវ័យក្មេងរបស់ BLACKPINK រូបនេះ នាងតែងទទួលបានការកោតសរសើរពីសំណាក់មហាជន ចំពោះមុខមាត់ដូចតុក្កតា និងរាងកាយស្ដង់ដាដ៏ឥតខ្ចោះរបស់នាង ដែលនារីៗប្រាថ្នាចង់បាន។



ហើយថ្មីៗនេះដែរ Lisa នាងក៏បានបង្ហាញវត្តមានជាថ្មីម្ដងទៀត ក្នុងនាមជាតារាស្រីពេញនិយមបំផុតក្នុងវិស័យកម្សាន្ត របស់ Kpop ក្លាយជាអ្នកតំណាងម៉ាកល្បីៗ ថតផ្សព្វផ្សាយលើទស្សនាវដ្ដីម៉ូដរបស់ចិន ប្រចាំខែមករា ឆ្នាំ ២០២០នេះ។



អ្វីដែលគួរឲ្យកត់សម្គាល់ជាមួយនឹងភាពលេចធ្លោររបស់តារាស្រីរូបនេះ ដែលធ្វើឱ្យអ្នកទស្សនាកោតសរសើរ មិនដាច់ពីមាត់ម្ដងហើយម្ដងទៀត ដោយសម្រស់ស្អាតបែបធម្មជាតិ មានចំណុចទាក់ទាញប្លែក ជាពិសេសចង្កេះតូច និងជើងវែងស្រឡូនទាំងគូរបស់នាង។












ប្រែសំរួលដោយ : TK