trollkhmer news

វិដេអូបង្ហាញរថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បុកមនុស្ស២នាក់ស្លាប់ នៅផ្លូវ៦០ម៉ែត្រ ហើយរត់គេចខ្លួនបាត់

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៣:៥៦

វិដេអូបង្ហាញរថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បុកមនុស្ស២នាក់ស្លាប់ នៅផ្លូវ៦០ម៉ែត្រ ហើយរត់គេចខ្លួនបាត់

(ភ្នំពេញ)៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 បានបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យមនុស្សស្លាប់ ២នាក់ ហើយបើករត់គេចខ្លួនបាត់ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ នៅចំណុចមុខការដ្ឋានចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។



តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-4551 ឌុបក្មេងស្រី និងដឹកនំប៉័ងធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ហើយបានឡើងវ៉ា ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះមានរថយន្តហាយប្រ៊ីត មួយគ្រឿង ពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង។ ចំណែកអ្នកជិះម៉ូតូចំនួន ២នាក់ ត្រូវកិន និងអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្ដបានគេចខ្លួនបាត់។



ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ទីតាំង ហើយធ្វើការវាស់វែងយកម៉ូតូ ប្រគល់ឲ្យនគរបាលជំនាញ និងដើម្បីស្រាវជ្រាវតាមចាប់ អ្នកបើកបររថយន្តបង្កយកមកដោះស្រាយនៅពេលក្រោយ។ ចំណែកសាកសពត្រូវបានដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕





ប្រភព​ : freshnews