trollkhmer news

Seungri អតីតសមាជិកក្រុម Big Bang ប្រឈមនឹងការចាប់ខ្លួនជាថ្មី ៧ខែបន្ទាប់ពីតុលាការបដិសេធការស្នើសុំចាប់ខ្លួនដំបូងរបស់ប៉ូលីស

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១២:១០

Seungri អតីតសមាជិកក្រុម Big Bang ប្រឈមនឹងការចាប់ខ្លួនជាថ្មី ៧ខែបន្ទាប់ពីតុលាការបដិសេធការស្នើសុំចាប់ខ្លួនដំបូងរបស់ប៉ូលីស

យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមករានេះ តំណាងអយ្យការនៃការិយាល័យព្រះរាជអាជ្ញាប្រចាំក្រុងសេអ៊ូល បានចេញដីកាចាប់ខ្លួនអតីតសមាជិកក្រុម Big Bang គឺលោក Seungri ជាថ្មីម្ដងទៀត។ ការចេញដីការចាប់ខ្លួនថ្មីនេះធ្វើឡើង ៧ខែ បន្ទាប់ពីតុលាការបានបដិសេធដីកាចាប់ខ្លួន Seungri ដំបូង ដែលបានស្នើសុំដោយប៉ូលីសមុនពេលមានការចូលរួមពីអយ្យការ។ 



ត្រលប់ទៅខែឧសភា ឆ្នាំ ២០១៩ ប៉ូលីសបានស្នើសុំដីកាចាប់ខ្លួន Seungri ពីបទចោទប្រកាន់រួមមានជំនួញពេស្យាចារ ការរំលោភច្បាប់អនាម័យចំណីអាហារ ការរំលោភច្បាប់ប្រតិបត្តិការអាជីវកម្ម និងការគេចពន្ធ។ ដីកាចាប់ខ្លួនដំបូង ត្រូវបានបដិសេធជាហេតុនាំឱ្យរឿងក្ដីរបស់ Seungri ត្រូវបានបញ្ជូនបន្តទៅដំណាក់កាលអយ្យការដោយគ្មានការឃុំខ្លួន។ 



ឥឡូវនេះរដ្ឋអាជ្ញានឹងស្វែងរកការចោទប្រកាន់ Seungri ពីបទចោទប្រកាន់ជាច្រើនដែលធ្វើឡើងដោយប៉ូលីសខាងលើក៏ដូចជាការរំលោភបំពានផ្លូវភេទចំពោះការផ្សព្វផ្សាយរូបថតខុសច្បាប់របស់ជនរងគ្រោះស្រី ៣នាក់, ល្បែងស៊ីសងខុសច្បាប់, ការដោះដូររូបិយវត្ថុបរទេសខុសច្បាប់, បម្រើសេវាពេស្យាចារសម្រាប់ជនបរទេស និងច្រើនទៀត។ ដីកាចាប់ខ្លួនមានបទឧក្រិដ្ឋសរុបចំនួន ៧ ។

តុលាការនឹងវាយតម្លៃដីកាចាប់ខ្លួនចុងក្រោយរបស់ Seungri នៅថ្ងៃទី ១៣ ខែមករានេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop