trollkhmer news

Justin Bieber អរគុណដល់ក្រុម BTS ដែលគាំទ្របទចម្រៀងថ្មី 'Yummy' របស់លោក

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១១:៤១

Justin Bieber អរគុណដល់ក្រុម BTS ដែលគាំទ្របទចម្រៀងថ្មី 'Yummy' របស់លោក

កាលពីម្សិលមិញនេះ សង្កេតឃើញថា Jungkook សមាជិកក្រុម BTS បានយកគណនី Twitter ផ្លូវការរបស់ក្រុម ធ្វើការចែករំលែកតំណភ្ជាប់ទៅកាន់ MV បទចម្រៀងថ្មីរបស់ Justin Bieber មានចំណងជើងថា “ Yummy” ។ ដោយមានបន្ថែមជាសញ្ញាពីរ គួរឲ្យចាប់អារម្មណ៍ មានដូចជា សញ្ញាមេដៃ និងរូបបេះដូង។



បន្តិចក្រោយមក ក៏បានឃើញគណនី Twitterផ្លូវការរបស់ Justin Bieber វិញម្ដង ដោយបានសរសេរពាក្យអរគុណ ទៅកាន់តារាប្រុសរូបនេះ ក៏ដូចជាក្រុម BTS ទាំង ៧ ផងដែរ។ 



គួររម្លឹកផងដែរថា កាលពីឆ្នាំមុន Justin Bieber បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រយ៉ាងខ្លាំង ដោយជូនពរ ថ្ងៃកំណើត របស់ Jungkook សមាជិកក្រុម BTS មើលទៅពួកគេ ហាក់ដូចជាកំពុងតែរក្សាមិត្តភាពដ៏ល្អជាមួយនឹងគ្នាហើយ។




ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop