trollkhmer news

សភាអាមេរិកបោះឆ្នោតបញ្ឈប់លោកត្រាំពីអំណាចយោធា ខណៈភាពតានតឹងរវាងអ៊ីរ៉ង់ - អាមេរិកនៅតែមានកម្ដៅ

ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១០:៤៥

សភាអាមេរិកបោះឆ្នោតបញ្ឈប់លោកត្រាំពីអំណាចយោធា ខណៈភាពតានតឹងរវាងអ៊ីរ៉ង់ - អាមេរិកនៅតែមានកម្ដៅ

សភាតំណាងរាស្រ្តសហរដ្ឋអាមេរិកបានបោះឆ្នោតកាលពីថ្ងៃព្រហស្បតិ៍ បញ្ឈប់លោកប្រធានាធិបតីដូណាល់ត្រាំ មិនឱ្យចាត់វិធានការយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់ ខណៈមជ្ឈឹមបូព៌ានៅតែមានភាពតានតឹង បន្ទាប់ពីការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ និងការវាយប្រហារដោយមីស៊ីលសងសឹកវិញរបស់អ៊ីរ៉ង់។



ដំណោះស្រាយបានអនុម័ត ២២៤ ទល់នឹង១៩៤ តាមបណ្តាជួរគណបក្សនៅក្នុងសភាដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យដែលមានគណបក្សសាធារណរដ្ឋស្ទើរតែទាំងអស់បានជំទាស់។ វិធានការណ៍នេះបានបញ្ជាឱ្យបញ្ឈប់អំណាចសង្គ្រាមរបស់លោក ត្រាំក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ដោយគ្មានការយល់ព្រមពីសភា។ វិធានការណ៍នេះ នឹងបន្តឆ្លងទៅព្រឹទ្ធសភាអនុម័តដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ ហើយទំនងជាប្រឈមមុខនឹងការមិនយល់ព្រម។



ការបោះឆ្នោតបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកត្រាំ បាននិយាយថាមេបញ្ជាការយោធាអ៊ីរ៉ង់លោក Qassem Soleimani ត្រូវបានសម្លាប់ដោយការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីសប្តាហ៍មុនដោយសារតែមេបញ្ជាការយោធាអ៊ីរ៉ង់រូបនេះគ្រោងកម្ទេចស្ថានទូតអាមេរិក។

នៅឯការប្រមូលផ្តុំធ្វើយុទ្ធនាការមួយនៅក្រុង Toledo រដ្ឋ Ohio លោកត្រាំបាននិយាយថា មេដឹកនាំនៃកម្លាំង Quds បានរៀបចំផែនការវាយប្រហារលើស្ថានទូតអាមេរិក៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters