trollkhmer news

ស្ងាត់យូរមកហើយ! ពេលនេះ Ahn Jae Hyun ស្រាប់តែបង្ហោះទំនុកច្រៀងមួយហាក់ដូចជាសំដៅទៅអតីតភរិយា

ថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១០:៥៦

ស្ងាត់យូរមកហើយ! ពេលនេះ Ahn Jae Hyun ស្រាប់តែបង្ហោះទំនុកច្រៀងមួយហាក់ដូចជាសំដៅទៅអតីតភរិយា

កូរ៉េខាងត្បូង៖ បន្ទាប់ពីលេចធ្លាយដំណឹងលែងលះ រវាងប្ដីប្រពន្ធតារាសម្ដែងល្បីមួយគូរបស់តារាសម្ដែងកូរ៉េ អ្នកនាង Goo Hye Sun និងលោក Ahn Jae Hyun បានធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំង ព្រមទាំងនិយាយអំពីរឿងនៃអតីតស្វាមីរបស់អ្នកនាងរឿយៗ ខណៈដែលលោក Ahn Jae Hyun បែរជារក្សាភាពស្ងប់ស្ងៀមទៅវិញ។



ក្រោយពីស្ងាត់អស់មួយរយៈ មិនយូរប៉ុន្មានតារាសម្ដែងប្រុសរូបនេះ ក៏បានបង្ហោះរូបភាពនៃទំនុកច្រៀង "Love Yourself" របស់ Justin Bieber ។ ហើយបទចម្រៀងមួយបទនេះដែរ គឺជាបទចម្រៀងដ៏មានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងបំផុត ដែលមានទស្សនិជនជាច្រើននិយមចូលចិត្តស្ដាប់។ 



ហើយទំនុកច្រៀងនៃបទចម្រៀងដែលតារាប្រុសរូបនេះ បានបង្ហោះ ត្រូវបានអ្នកគាំទ្រគិតថា ទំនុកច្រៀងនេះ ហាក់ដូចជាមានន័យសំដៅទៅ អតីតភរិយារបស់លោក។




ប្រែសំរួលដោយ : TK

ប្រភព​ : kenh14