trollkhmer news

ធ្លាប់តែឃើញ Jennie តែងខ្លួនបែបសិចស៊ី លើកនេះ ស្លៀកពាក់ជិតឈឹងប្លែកខុសសព្វមួយដង

ថ្ងៃទី ០៦ ខែ មករា ឆ្នាំ ២០២០ ម៉ោង ១៦:៥២

ធ្លាប់តែឃើញ Jennie តែងខ្លួនបែបសិចស៊ី លើកនេះ ស្លៀកពាក់ជិតឈឹងប្លែកខុសសព្វមួយដង

កូរ៉េខាងត្បូង៖ Jennie តែងតែធ្វើឱ្យមនុស្សកោតសរសើរពីរាងដ៏សិចស៊ី និងទាក់ទាញ មិនចេះរីងស្ងួតរបស់នាង រាល់ពេលដែលតារាចម្រៀងស្រីរូបនេះ បង្ហាញនៅលើឆាកប្រគុំតន្រ្តី ក៏ដូចជាដំណើរទៅក្រៅប្រទេស និងកម្សាន្តផ្សេងៗជាមួយនឹង Black Pink។ 



ប៉ុន្តែលើកនេះ អាចជាករណីលើកលែង Jennie ត្រូវបានគេចាប់អារម្មណ៍ខ្លាំងជាងធម្មតា ដោយសារតែ សម្លៀកបំពាក់របស់នាង បានស្លៀកនៅឯអាកាសយានដ្ឋាន ដើម្បីចេញទៅកាន់ប្រទេសជប៉ុន សម្រាប់វិភាគការងារក្នុងឆ្នាំថ្មី។




 
ដូចសព្វមួយដង សង្កេតឃើញថា Jennie តារាស្រីរូបនេះ តែងតែនិយមលេងស្ទីលតុបតែងខ្លួន បែបសិចស៊ី គួរឲ្យស្រឡាញ់ ប៉ុន្តែក្នុងលើកនេះ នាង បែរជាតុបតែងខ្លូនបែបសាមញ្ញយ៉ាងសុភាព ជាមួយនឹងអាវក្រៅធំក្រាស់ ដែលធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើល និងប្លែកភ្នែក ដោយសារតែការផ្លាស់ប្ដូរស្ទីលអាយដលរបស់ពួកគេ ផងដែរ។








ប្រែសំរួលដោយ : TK

ប្រភព​ : kenh14