trollkhmer news

ក្លិបមកពី Premier League ៣ ឡើងទៅលេងវគ្គ ៣២ក្រុមចុងក្រោយ UEFA Europa League

ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ០៩:៥៩

ក្លិបមកពី Premier League ៣ ឡើងទៅលេងវគ្គ ៣២ក្រុមចុងក្រោយ UEFA Europa League

អង់គ្លេស៖ ក្លិបមកពីលីហ្គ Premier League ៣ ក្រុមដែលបានប្រកួតជម្រុះក្នុងពូលរៀងៗខ្លួនរួមមាន Arsenal , Manchester United និង Wolves សុទ្ធតែមានកៅអីទាំងអស់ទៅលេងវគ្គ៣២ក្រុមចុងក្រោយ UEFA Europa League។



Arsenal ឈរលេខ១ក្នុងពូល F  មាន១១ពិន្ទុ ក្រោយ៦ប្រកួត,  Wolves ឈរលេខ២ ក្នុងពូល K  មាន១៣ពិន្ទុ ក្រោយ៦ប្រកួត ដោយឡែក ManUtd វិញមាន១៣ពិន្ទុដែរ ហើយឈរលេខ១ក្នុងពូល L។ ការចាប់ឆ្នោតវគ្គ៣២ក្រុមចុងក្រោយនឹងធ្វើឡើងនៅថ្ងៃចន្ទ ទី១៦ ខែធ្នូ នៅទីស្នាក់ការកណ្ដាល UEFA ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស។ ក្រុមដែលនៅលើកំពុលតារាងមានន័យថា ពួកគេនឹងជៀសផុតពីការចាប់ឆ្នោតប៉ះ Benfica, Ajax និង Inter Milan ក្នុងលទ្ធផល ៣២ ប្រកួតចុងក្រោយកាលពីថ្ងៃច័ន្ទ។



បញ្ជាក់ផងថា នៅវគ្គ៣២ក្រុមនេះដែរ ក្នុងមកពីប្រទេសអង់គ្លេសតែមួយ នឹងមិនប៉ះគ្នានោះទេ ដូចជា Manchester United មិនប៉ះ Arsenal ឬ Wolves មិនប៉ះ ManUtd ជាដើម៕