trollkhmer news

៤ ក្លិបមកពី អេស៉្បាញ និងអង់គ្លេសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Uefa Champions League

ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១១:៣១

៤ ក្លិបមកពី អេស៉្បាញ និងអង់គ្លេសឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Uefa Champions League

ការ​ប្រកួត​ពាន​ធំ​លំដាប់​កំពូល​សម្រាប់​ក្រុម​អាជីព​នៅ​អឺរ៉ុប Champions League បាន​បញ្ចប់​ការ​ប្រកួត​​ទាំង​អស់​ក្នុង​ពូល​ហើយ។ ក្នុង​នោះ​គេ​ក៏​បាន​រក​ឃើញ​ក្រុម​ ដែល​ត្រូវ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដែរ។  ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌធំនៅអឺរ៉ុបនៅរដូវកាល ឆ្នាំ២០២០ នេះ ក្រុមបាល់ទាត់មកពីក្របខណ្ឌ Premier League និង La Liga នៅតែធ្វើបានល្អដដែល ពោលគឺកំពុងបន្តដំណើរឆ្ពោះទៅកាន់វគ្គ ១៦ករុមចុងក្រោយទាំង ៤ក្រុមតែម្ដង។ 



សម្រាប់ក្រុមមកពីអង់គ្លេសមានដូចជា ManCity , Chelsea , Liverpool និង Spurs ដោយឡែកក្រុមមកពីអេស៉្បាញមាន Valencia , AT.Madrid , Real Madrid និង Barcelona ហើយការ​ចាប់​ឆ្នោត​ចាប់​គូ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅ​ទីក្រុង Nyon ប្រទេស​ស្វីស៕