trollkhmer news

Bayern ជាក្លឹបទី២ ដែលឈ្នះរាល់ការប្រកួតក្នុងពូល ក្រោយយកឈ្នះ Spurs (មានវីដេអូ)

ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១០:០១

Bayern ជាក្លឹបទី២ ដែលឈ្នះរាល់ការប្រកួតក្នុងពូល ក្រោយយកឈ្នះ Spurs (មានវីដេអូ)

បរទេស៖ Bayern Munich បានក្លាយជាក្លិបទី ២ ដែលឈ្នះការប្រកួតក្នុងពូលទាំង៦ របស់ពួកគេក្នុងយុទ្ធនាការក្របខ័ណ្ឌ Champions League ក្រោយយកឈ្នះ Spurs ៣-១ ក្នុងទឹកដីអាឡឺម៉ង់។



ក្រុមម្ចាស់ផ្ទះបាននាំមុខមុនតាមរយៈកីឡាករ Kingsley Coman នៅនាទី១៤ ប៉ុន្តែមិនបានប៉ុន្មាននាទីផង កីឡាករវ័យក្មេងរបស់ Spurs គឺ Sessegnon បានទម្លាយសំណាញ់ទី Neuer ។ កីឡាករ Thomas Muller ដែលបានចូលលេងក្នុងតង់ទី១ បន្ទាប់ពីកីឡាករ Coman រងរបួសគឺជាអ្នករកគ្រាប់បាល់ទី២ឱ្យក្រុមយក្សអាឡឺម៉ង់មុនពេលចប់តង់ទី១។

លុះចូលតង់ទី២ អតីតខ្សែប្រយុទ្ធហង្សក្រហម Philippe Coutinho ជាអ្នករកគ្រាប់បាល់បិទការប្រកួតតែម្ដង។ ក្រុមទាំងពីរមានកៅអីរួចជាស្រេចសម្រាប់វគ្គ ១៦ ក្រុមចុងក្រោយ ខណៈដែលក្រុម Bayern បានស្ថិតនៅលេខ១ ក្នុងពូល B និង Tottenham ស្ថិតនៅលេខ២។



Spurs អាចនឹងត្រូវប៉ះជាមួយ Barcelona, Juventus, Paris St-Germain, Valencia ឬ RB Leipzig នៅវគ្គ ១៦ ក្រុមចុងក្រោយ ដោយការចាប់ឆ្នោតនៅថ្ងៃច័ន្ទ៕