trollkhmer news

Valencia បញ្ជូន Ajax ទៅ Europa League ក្រោយឈ្នះ ១ ទល់០ (មានវីដេអូ)

ថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១០:២២

Valencia បញ្ជូន Ajax ទៅ Europa League ក្រោយឈ្នះ ១ ទល់០ (មានវីដេអូ)

បរទេស៖ Valencia បានឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ជាមួយនឹងជ័យជម្នះ ១-០ ទៅលើក្រុម Ajax ដែលនឹងត្រូវលេងក្នុងក្របខ័ណ្ឌ Europa League ក្នុងឆ្នាំ ២០២០ បន្ទាប់ពីបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងពូល H ។



ក្រុម Ajax ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន ដោយផ្តួលក្រុម Real Madrid និង Juventus អំឡុងពេលប្រកួតដ៏រំភើប ប៉ុន្តែពួកគេត្រូវបានបញ្ចប់ក្ដីសង្ឃឹមទៅលេង Champions League ដោយក្រុមមកពីលីហ្គ LaLiga នៅឯកីឡដ្ឋាន Johan Cruijff Arena ។

Rodrigo Moreno គឺជាកីឡាកររកបានគ្រាប់បាល់តែម្នាក់ឯងក្នុងតង់ទី១ ខណៈដែលក្រុមរបស់លោក Albert Celades ទទួលបានជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលដែលមានន័យថា ពួកគេស្ថិតនៅលើកំពូលតារាង ដោយនាំមុខក្រុមតោខៀវ Chelsea ក្នុងចំណាត់ថ្នាក់លេខ២ ។



ទោះបីជា Ajax មានការចាប់ផ្តើមយុទ្ធនាការល្អក្នុងពានអឺរ៉ុបជាមួយនឹងជ័យជម្នះ ៣-០ ជាបន្តបន្ទាប់ដោយដាក់ខ្លួនពួកគេនៅក្នុងតំណែងលេចធ្លោមួយ ប៉ុន្តែពួកគេនឹងលេងនៅក្នុងក្របខ័ណ្ឌ Europa League នៅឆ្នាំក្រោយ ជាមួយ ១០ពិន្ទុដែលពួកគេមានក្នុងពូល និងឈរលេខ៣៕