trollkhmer news

PSG ក្រសោប Mbappe តែអាចនឹងលែងដៃ Neymar នៅរដូវក្តៅក្រោយ

ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១៦:១៤

PSG ក្រសោប Mbappe តែអាចនឹងលែងដៃ Neymar នៅរដូវក្តៅក្រោយ

បារាំង៖ Paris Saint-Germain ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីរក្សាអតីតម្ចាស់ Golden  Boy កីឡាករ Kylian Mbappé ឱ្យបន្តនៅក្នុងរដ្ឋធានីបារាំង។



មួយរយៈថ្មីៗនេះ មានពាក្យចរចាមអារ៉ាមជាច្រើនថា Real Madrid មានទំនាក់ទំនងម្តងហើយម្តងទៀតជាមួយខ្សែប្រយុទ្ធអន្តរជាតិបារាំងរូបនេះ ដោយអ្នកចាត់ការ Zinedine Zidane បាននិយាយយ៉ាងខ្លីពីខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះថា៖ “ក្តីសុបិន្ត” របស់ Mbappé គឺការលេងឱ្យ Real Madrid ។

PSG បានសម្តែងការមិនពេញចិត្តរបស់ពួកគេចំពោះការអត្ថាធិប្បាយរបស់ Zidane ហើយឥឡូវនេះកំពុងធ្វើការយ៉ាងសកម្ម ដើម្បីកាត់ផ្ដាច់នូវគោលដៅទីមួយរបស់ក្រុមខាងអេស៉្បាញ។ យោងតាម Le10 Sportបានឱ្យដឹងថា PSG កំពុងតែស្វែងរកការសម្រុះសម្រួលមួយដែលអាចចងជើង Mbappéឱ្យនៅទីក្រុងប៉ារីសក្នុងរយៈពេលវែង។



របាយការណ៍បានបង្ហាញថា ក្លិបយក្សនៅបារាំងមានឆន្ទៈក្នុងការធ្វើឱ្យអតីតកីឡាករ Monaco ក្លាយជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅលើពិភពលោក ដើម្បីបញ្ចប់ក្ដីស្រមៃរបស់ Real និងក្លិបដទៃទៀត តែ PSG ត្រូវបានគេនិយាយថា នឹងអាចបាត់បង់ Neymar នៅរដូវក្តៅក្រោយ ហេតុដូចនេះហើយទើបពួកគេចង់រក្សា Mbappé ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball