trollkhmer news

គ្រាន់តែ Arsenal ចាប់អារម្មណ៍លោក Rodger គ្រូបង្វឹករូបនេះបង្ហើបពីតម្លៃផ្ដាច់កុងត្រាភ្លែតតែម្ដង

ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១៥:២២

គ្រាន់តែ Arsenal ចាប់អារម្មណ៍លោក Rodger គ្រូបង្វឹករូបនេះបង្ហើបពីតម្លៃផ្ដាច់កុងត្រាភ្លែតតែម្ដង

អង់គ្លេស៖ អ្នកចាត់ការក្លិប Leicester City លោក Brendan Rodgers បានបង្ហើបពីតម្លៃផ្ដាច់កុងត្រារបស់ ស្របពេលមានទំនាក់ទំនងទៅនឹងកន្លែងទំនេររបស់ Arsenal ទោះបីជាគាត់ផ្តោតការយកចិត្តទុកដាក់ទាំងស្រុងលើសក្តានុពលរបស់ក្រុម Foxes ក៏ដោយ។



លោក Rodgers ត្រូវបានគេរាយការណ៍ថា ជាជម្រើសដែលពេញចិត្តរបស់ Arsenal បន្ទាប់ពីលោក Unai Emery ត្រូវបានបណ្តេញចេញពីតំណែងកាលពីថ្ងៃសុក្រ ដោយមានការរំពឹងទុកថា អតីតគ្រូបង្វឹកក្រុម Liverpool និង Celtic អាចមានតម្លៃផ្ដាច់កុងត្រា ១៤ លានផោន។

លោក Rodgers ដែលបានផ្លាស់ទៅលេងនៅ Leicester កាលពីខែកុម្ភៈបាននិយាយថា៖ «ប្រហែលជាមានតម្លៃផ្ដាច់កុងត្រាមួយនៅក្នុងកិច្ចសន្យារបស់អ្នកគ្រប់គ្រងភាគច្រើន។ នេះជាសម្មតិកម្មទាំងអស់ - ស្ថានភាពទាំងអស់នេះ ។  ខ្ញុំមានអារម្មណ៍ថា ជាមួយនឹងកីឡាករយើងនៅតែមានការងារជាច្រើនត្រូវធ្វើ។ កិច្ចសន្យារបស់អគ្រូបង្វឹកភាគច្រើននឹងមានតម្លៃផ្ដាច់កុងត្រានៅក្នុងនោះ ប៉ុន្តែសម្រាប់ខ្ញុំការផ្តោតអារម្មណ៍តែមួយគត់គឺនៅជាមួយ Leicester» ។



បន្ទាប់ពីក្រុម Leicester បានបំបាក់ក្រុមអេវើតុន ២-១ ដើម្បីឈរនៅលេខ ២ និងមាន ៨ ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង Premier League Liverpool លោក Rodgers ត្រូវបានគេសួរពីពាក្យចចាមអារាមពីការផ្ទរទៅដឹកនាំ Arsenal ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC