trollkhmer news

ទៀតហើយ! ក្លិបមួយនៅ Premier League បន្តបណ្ដេញគ្រូបង្វឹក បន្ទាប់ពីដឹកនាំមិនដល់ ៣ខែផង

ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១៤:១៦

ទៀតហើយ! ក្លិបមួយនៅ Premier League បន្តបណ្ដេញគ្រូបង្វឹក បន្ទាប់ពីដឹកនាំមិនដល់ ៣ខែផង

អង់គ្លេស៖ Watford បានបណ្តេញអ្នកចាត់ការ លោក Quique Sanchez Flores ចេញពីតំណែង បន្ទាប់ពីចាញ់ Southampton ២-១ កាលពីថ្ងៃសៅរ៍ ដោយក្លិបប្រាប់ឱ្យដឹងថា លទ្ធផលចុងក្រោយបានបង្ហាញពីការសម្រេចចិត្តរបស់យើង ។



លោក Sanchez Flores ដែលធ្លាប់ទទួលបន្ទុករដូវកាល ២០១៥-១៦ និងបានតែងតាំងជាថ្មីនៅថ្ងៃទី៧ ខែកញ្ញាជំនួសលោក Javi Gracia  ត្រូវបណ្ដេញចេញវិញ បន្ទាប់ពីដឹកនាំមិនដល់ ៣ខែផងនោះ ដោយសារតែក្រុមឈ្នះបានតែ ១ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១០ ប្រកួតរបស់គាត់ដែលធ្វើឱ្យក្រុមស្ថិតនៅបាតតារាង Premier League ។

Chris Hughton គឺជាអ្នកស្នងតំណែងដែលអាចទៅរួច ហើយលោក Hornets បាននិយាយថា អ្នកជំនួសនឹងត្រូវបានតែងតាំងក្នុងពេលឆាប់ៗនេះ ដើម្បីស្រោចស្រង់ ក្រុមដែលមានតែ៨ ពិន្ទុក្នុងដៃ បន្ទាប់ពី ១៤ ប្រកួតហើយត្រូវការ ៦ ពិន្ទុដើម្បីនៅក្របខ័ណ្ឌ Premier League បន្តទៀត។



ក្នុងអំឡុងពេលប្រកបការងារចុងក្រោយរបស់ Sanchez Flores ពួកគេបានផ្តួល Norwich នៅក្នុងលីហ្គ ខណៈដែលចាញ់ Wolves, Chelsea, Burnley និង Manchester City ដែលពួកគេត្រូវបានបំបាក់ ដោយលទ្ធផល ៨-០ ហើយ បានធ្លាក់ចេញពីការប្រកួត Carabao Cup ដោយEverton នៅជុំទី ៤ ផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC