trollkhmer news

កំហុសរបស់អ្នកចាំទីជើងចាស់ Buffon ធ្វើឱ្យ Juventus ធ្លាក់ទៅលេខ២ក្នុងតារាង ក្រោយប៉ះ Sassuolo (មានវីដេអូ)

ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩ ម៉ោង ១០:១៣

កំហុសរបស់អ្នកចាំទីជើងចាស់ Buffon ធ្វើឱ្យ Juventus ធ្លាក់ទៅលេខ២ក្នុងតារាង ក្រោយប៉ះ Sassuolo (មានវីដេអូ)

អ៊ីតាលី៖ កំហុសមួយរបស់អ្នកចាំទីជើងចាស់ Gianluigi Buffon បានធ្វើឱ្យ Juventus ទទួលបានតែ ១ ពិន្ទុពេលប៉ះក្លិប Sassuolo នៅឯ Allianz Stadium ។



កីឡាករ Leonardo Bonucci បានរកគ្រាប់បាល់បើកឆាក បន្ទាប់ពីលេងបាន ២០នាទី បន្ទាប់មកក្រុមភ្ញៀវបាននាំមុខវិញ Boga នៅនាទី២២ និង Caputo នៅនាទី៤៧ ដោយសារការចាប់មិនបានល្អរបស់ Buffon ។ ប៉ុន្តែមិនថ្វីនោះទេ កីឡាករ Cristiano Ronaldo គឺជាអ្នករកគ្រាប់តាមស្មើ និងជួយសង្គ្រោះក្រុមខ្លួន ដោយបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី៦៨។



លទ្ធផលមិនគាប់ចិត្តរបស់ក្រុមសេះបង្កង់បានធ្វើឱ្យពួកគេធ្លាប់មកលេខ២ក្នុងតារាងលីហ្គកំពូលអ៊ីតាលី ខណៈ Inter Milan យកឈ្នះក្រុម Spal ឡើងទៅឈរកំពូលតារាង ដោយលើសខ្វះគ្នាតែ ១ពិន្ទុប៉ុណ្ណោះ៕