trollkhmer news

Chelsea ថាបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្រួលហើយ តែត្រូវ Valencia តាមបានស្មើវិញ (មានវីដេអូ)

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:៣៨

Chelsea ថាបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្រួលហើយ តែត្រូវ Valencia តាមបានស្មើវិញ (មានវីដេអូ)

បរទេស៖ Chelsea នឹងមិនដឹងពីជោគវាសនានៃក្របខ័ណ្ឌ Champions League របស់ពួកគេទេ រហូតដល់ការប្រកួតចុងក្រោយ បន្ទាប់ពីពួកគេបានស្មើនៅដី Valencia ។



ក្រុមតោខៀវបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងរកកន្លែងមួយនៅវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីកីឡាករ Christian Pulisic បានជួយឱ្យពួកគេនាំមុខនៅតង់ទី២ ហើយអ្នកចាំទី Kepa Arrizabalaga បានសង្គ្រោះបាល់ប៉េណាល់ទីរបស់ Daniel Parejo  ប៉ុន្តែខ្វះតែ ៨នាទីទៀតចប់ការប្រកួត កីឡាកររបស់ក្រុមម្ចាស់ផ្ទះ Daniel Wassបានរកគ្រាប់បាល់តាមស្មើ ធ្វើឱ្យក្រុមខ្លួននៅសល់ដង្ហើមសម្រាប់ប្រគួតបន្ទាប់។



Chelsea ប្រហែលជាត្រូវយកឈ្នះក្រុម Lille ក្នុងការប្រកួតចុងក្រោយដើម្បីដណ្តើមបានកៅអីទៅវគ្គបន្ត ខណៈក្រុម Ajax នឹងត្រូវស៊ីសាច់ហុតឈាមជាមួយ Valencia ដូចគ្នា៕