trollkhmer news

Liverpool ត្រូវការមួយពិន្ទុដើម្បីឡើងទៅវគ្គ ១៦ ក្រោយស្មើជាមួយ Napoli (មានវីដេអូ)

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:១៥

Liverpool ត្រូវការមួយពិន្ទុដើម្បីឡើងទៅវគ្គ ១៦ ក្រោយស្មើជាមួយ Napoli (មានវីដេអូ)

បរទេស៖ Liverpool បានត្រឹមស្មើគ្នា ១ ទល់នឹង១ ប៉ុណ្ណោះជាមួយ Napoli ក្នុងការប្រកួត UEFA Champions League វគ្គសន្សំពិន្ទុកាលពីយប់មិញ។



ក្រុមជើងឯកចាស់ត្រូវគូប្រកួតនាំមុខមុនក្នុងវគ្គទីមួយស៊ុតបញ្ចូលទីដោយ Mertens នៅនាទី២១ ប៉ុន្តែនៅវគ្គទី២ ខ្សែការពារ Lovren បានតែតបញ្ចូលទីតាមស្មើឲ្យម្ចាស់ផ្ទះបានវិញនៅនាទី៦៥ ហើយលទ្ធផលស្មើគ្នានេះធ្វើឲ្យ Liverpool ត្រូវអ៊ុតមើលការប្រកួតចុងក្រោយ ដើម្បីឡើងទៅវគ្គបន្ទាប់។ 

ក្រុមការពារតំណែងជើងឯក នឹងត្រូវការយ៉ាងហោចណាស់មួយពិន្ទុនៅក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេនៅឯទឹកដី Red Bull Salzburg ដើម្បីធានាដល់ការឈានទៅវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីធ្វើមិនបានល្ អពេលប៉ះក្រុម Napoli ។



នេះមានន័យថា Liverpool នឹងត្រូវទៅជួបក្រុម Red Bull Salzburg នៅថ្ងៃទី១០ ខែធ្នូ ដែលត្រូវការត្រឹមស្មើ ឬសង្ឃឹមថា Napoli នឹងចាញ់ក្រុម Genk ៕