trollkhmer news

Lewandowski បង្កើតប្រវត្តិសាស្ត្រថ្មីនៅ Champions League ក្រោយ Bayern យកឈ្នះ Red Star Belgrade

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:២៩

Lewandowski បង្កើតប្រវត្តិសាស្ត្រថ្មីនៅ Champions League ក្រោយ Bayern យកឈ្នះ Red Star Belgrade

បរទេស៖ Robert Lewandowski ក្លាយជាកីឡាកររកគ្រាប់បាល់ ៤គ្រាប់លឿងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Champions League ខណៈដែល Bayern Munich បានយកឈ្នះក្រុម Red Star Belgrade ក្នុងលទ្ធផល ៦-០ ក្នុងពូល B ។



ខ្សែប្រយុទ្ធប៉ូឡូញចំណាយពេលតែ ១៤នាទី និង ៣១វិនាទីដើម្បីរកបាន ៤ គ្រាប់ ហើយក្លាយជាកីឡាករទី២ ដែលរកបានពិន្ទុក្នុងការបង្ហាញខ្លួនចំនួន ៩ប្រកួតជាប់ៗគ្នានៅក្នុងពាននេះ។ កីឡាក Leon Goretzka ដែលអ្នករកគ្រាប់បាល់បើកឆាកក្នុងការប្រកួត ដោយការបញ្ជូនបាល់ពី Philippe Coutinho ហើយកីឡាករ Corentin Tolisso ជាអ្នកស៊ុតគ្រាប់បិទការប្រកួតនៅនាទី៨៩។



រម្លឹកផងដែរថា កាលពីឆ្នាំ ២០១៥ Lewandowski រកបាន ៥គ្រាប់ក្នុងរយៈពេល ៩ នាទី បន្ទាប់ពីប្ដូរចូលលេងក្នុងការទទួលជ័យជម្នះរបស់ Bayern លើ Wolfsburg ដើម្បីកត់ត្រាកីឡាករស៊ុត ៥គ្រាប់លឿនបំផុតក្នុងប្រវត្តិសាស្ត្រ Bundesliga ៕