trollkhmer news

Free-kick ដ៏អស្ចារ្យពី Dybala ជួយឱ្យ Juventus ឈ្នះ Atletico Madrid នៅ Turin (មានវីដេអូ)

ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៩

Free-kick ដ៏អស្ចារ្យពី Dybala ជួយឱ្យ Juventus ឈ្នះ Atletico Madrid នៅ Turin (មានវីដេអូ)

បរទេស៖ ការទាត់បាល់ Free-kick យ៉ាងអស្ចារ្យពី Paulo Dybala បានជួយឱ្យ Juventus ឈ្នះលើ Atletico Madrid និងធានាថា ក្រុមអ៊ីតាលីស្ថិតកំពូលតារាងក្នុងពូល D ។



ក្រុមសេះបង្កង់ដែលឡើងទៅវគ្គ ១៦ក្រុមចុងក្រោយរួចទៅហើយនោះ រឹតតែធានាសុវត្ថិភាពបន្ថែមទៀត នៅពេលដែលកីឡាករ Dybala បានទាត់បាល់ពិន័យ Free-kick យ៉ាងល្អបានទម្លាយសំណាញ់គូប្រកួត។ ហើយកីឡាករ  Ronaldo បានលេងពេញ ៩០ នាទី ខណៈដែលកីឡាករសញ្ជាតិវែល Aaron Ramsey បានចាប់ផ្តើម ប៉ុន្តែត្រូវបានប្តូរចេញបន្ទាប់ពីនាទីទី ៦៣ និងបានជំនួសដោយ Bernardeschi ។



ក្រុមភាគីខាងអេស្ប៉ាញដែលជាក្រុមជើងឯករង Champions League ក្នុងឆ្នាំ ២០១៤ និងឆ្នាំ ២០១៦ គឺមាន ៧ ពិន្ទុ ដោយនាំមុខក្រុមលេខ៣ Bayer Leverkusen តែ១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីក្រុមអាល្លឺម៉ង់បានយកឈ្នះ Lokomotiv ក្នុងលទ្ធផល ២-០ ៕