trollkhmer news

កាសែត Global Times៖ ហុងកុង គ្រោងនឹងប្រកាសបម្រាមគោចរនៅចុងសប្តាហ៍នេះ

ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៧:០៧

កាសែត Global Times៖ ហុងកុង គ្រោងនឹងប្រកាសបម្រាមគោចរនៅចុងសប្តាហ៍នេះ

កាសែត Global Times របស់ចិន បានរាយការណ៍នៅលើគេហទំព័រធ្វីតធើររបស់ខ្លួននៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលហុងកុង គ្រោងនឹងប្រកាសបម្រាមគោចរនៅចុងសប្តាហ៍នេះ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលហុងកុងមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីរឿងនេះនោះទេ។



ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង បានបិទតំបន់មួយចំនួនក្នុងទីក្រុងដែលគ្រប់គ្រងដោយចិននៅថ្ងៃទីបួន ត្រូវនឹងថ្ងៃព្រហស្បតិ៍នេះ បង្ខំឱ្យសាលារៀន និងផ្លូវហាយវ៉េត្រូវបិទ។



គួរបញ្ជាក់ថា Global Times គឺជាកាសែតដែលគ្រប់គ្រងដោយអង្គភាពសារព័ត៌មាន People’s Daily ផ្លូវការរបស់គណបក្សកុម្មុយនីស្តដែលកំពុងកាន់កាប់អំណាច៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters