trollkhmer news

ស្រាបៀរ ABC, HEINEKEN, TIGER នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៦:៥៦

ស្រាបៀរ ABC, HEINEKEN, TIGER នឹងចាប់រង្វាន់ផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ

រាជធានីភ្នំពេញ៖ នៅថ្ងៃអាទិត្យទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ស្រាបៀរ ABC, HEINEKEN, TIGER នឹងរៀបចំការចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍រដូវកាលឆ្នាំ ២០១៨-២០១៩ នៅស្ថានីយទូរទស្សន៍ MYTV ដើម្បីផ្តល់រង្វាន់លាភមង្គលជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ ដែលបានជាវស្រាបៀរ ABC, HEINEKEN, TIGER សម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។



កម្មវិធីពិសេសនេះនឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ MYTV ចាប់ពីម៉ោង ៨យប់-១០យប់ ដោយមានការចូលរួមសម្តែងដ៏អស្ចារ្យពីតារាចម្រៀងល្បីឈ្មោះជាច្រើនរូបដើម្បីផ្តល់ការកម្សាន្តសប្បាយជូនទស្សនិកជន មានដូចជា លោក ហ្សូណូ កញ្ញា មាស សុខសោភា និងលោក ឆន សុវណ្ណរាជ។ 



កម្មវិធីនេះធ្វើឡើងសម្រាប់តែអតិថិជនដែលបានជាវស្រាបៀរ ABC, HEINEKEN, TIGER សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ សម្រាប់ការចាប់រង្វាន់ផ្តាច់ព្រ័ត្រនេះ ស្រាបៀរ ABC, HEINEKEN, TIGER នឹងប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំជាច្រើនរង្វាន់ជូនគូស្វាមីភរិយាថ្មី ដែលមានមហាសំណាងដូចជាដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅទីក្រុងឡុងដ៏របស់ស្រាបៀរ ABC ចំនួន ៣ រង្វាន់ ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅហូលីវូតទីក្រុងឡូសអាន់ជ័រលេសរបស់ស្រាបៀរ HEINEKEN ចំនួន ២ រង្វាន់ និងដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំទៅកាន់ទីក្រុងស៊ីដនីរួមជាមួយនឹងទឹកប្រាក់ 1500 ដុល្លារអាមេរិករបស់ស្រាបៀរ TIGER ចំនួន ៦ រង្វាន់។



តើគូស្វាមីភរិយារូបណាខ្លះជាម្ចាស់រង្វាន់ផ្តាច់ព្រ័ត្រដ៏អស្ចារ្យទាំងនេះ? 

សូមកុំភ្លេចចូលរួមទស្សនា និងតាមដានទាំងអស់គ្នា!!! អបអរពិធីអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរលំដាប់ពិភពលោក។ 

ពិសាដោយការទទួលខុសត្រូវ!


ប្រែសំរួលដោយ : TK