trollkhmer news

តារា​សម្ដែង​ជើងចាស់ ជា សំណាង ចូល​រោងការ​ក្នុង​វ័យជិត​៥០​ឆ្នាំ ជាមួយ​កូន​អ្នក​ខេត្តកំពត

ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៥:៤៥

តារា​សម្ដែង​ជើងចាស់ ជា សំណាង ចូល​រោងការ​ក្នុង​វ័យជិត​៥០​ឆ្នាំ ជាមួយ​កូន​អ្នក​ខេត្តកំពត

(ភ្នំពេញ)៖ ទស្សនិកជនដែលនិយមតាមដានភាពយន្តខ្មែរ ប្រាកដជាស្គាល់តារាសម្តែងជើងចាស់ លោក ជា សំណាង ច្បាស់ហើយ ព្រោះលោកលេចវត្តមានសម្ដេងស្ទើរតែគ្រប់រឿង ទាំងអស់ ហើយច្រើនតែទទួលបាន តំណែងជាតួឪពុក ឬអ្នកមានជាដើម។ 



ងាកមករឿងជីវិតឯកជនរបស់លោកវិញ ទស្សនិកជនភាគច្រើនគិតថា លោកមានប្រពន្ធកូនរួចហើយ ប៉ុន្តែជាក់ស្តែង ចូលដល់វ័យជិត៥០ឆ្នាំ លោកទើបតែសម្រេចចិត្តចូលរោងការ ជាមួយសនឹងតារាម៉ូដែលស្រករក្រោយមួយរូប មានសម្រស់ស្រស់សោភា និងជាកូនចៅអ្នករស់នៅក្នុង ខេត្តកំពត។



តាមប្រភពពីលោក សាវិន ហ្វីលីព បានសរសេរសារហ្វេសប៊ុកថា «សូមចូលរួមអបអរសាទរសំឡាញ់ចាស់ ជា សំណាង ដែលសម្រេចចិត្តចូលរោងការថ្ងៃនេះ ជាមួយតារាម៉ូឌែលស្រករក្រោយ ក្នុងខេត្តកំពត។ សូមសំឡាញ់មានសុភមង្គលជារៀងរហូត»



គួរជម្រាបថា តារាសម្តែងជើងចាស់ លោក ជា សំណាង ចូលដល់ឆ្នាំ២០១៩នេះ គឺមានវ័យ ៤៩ឆ្នាំហើយ។ ជាមួយនឹងដំណឹងចូលរោងការរបស់លោក នាពេលនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន មានការចាប់អារម្មណ៍ ព្រោះគ្រប់គ្នាស្មានតែលោកមានគ្រួសារទៅហើយ។ តែយ៉ាងណា ទស្សនិកជន និងអ្នករួមអាជីពសិល្បៈ បានជូនពរលោក ឲ្យមានសុភមង្គល ក្នុងក្រុមគ្រួសារថ្មីថ្មោងមួយនេះ ទោះបីជាភរិយាមានវ័យក្មេងជាខ្លួន ច្រើនបន្តិចក្ដី៕






ប្រភព​ : khmertalking