trollkhmer news

ភ្លើងឆេះនៅអូស្ត្រាលី៖ ចំនួនអ្នកស្លាប់កើនឡើង ខណៈសហគមន៍នៅតែមានការប្រុងប្រយ័ត្នខ្ពស់

ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៥:១២

ភ្លើងឆេះនៅអូស្ត្រាលី៖ ចំនួនអ្នកស្លាប់កើនឡើង ខណៈសហគមន៍នៅតែមានការប្រុងប្រយ័ត្នខ្ពស់

អាជ្ញាធរអូស្រ្តាលីបានឱ្យដឹងថា ខ្លួនបានរកឃើញជនរងគ្រោះស្លាប់ទីបួននៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដែលបានកើតឡើងរយៈពេលមួយសប្តាហ៍មកហើយនៅឆ្នេរសមុទ្រភាគខាងកើត។ សាកសពបុរសវ័យ ៥៨ឆ្នាំ ត្រូវបានរកឃើញនៅភាគខាងជើងរដ្ឋ New South Wales នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្មានថ្ងៃ បន្ទាប់ពីភ្លើងបានឆាបឆេះរីករាលដាលពាសពេញតំបន់។



ក្រុមការងារជួយសង្រ្គោះ កំពុងប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យជាង ១២០កន្លែង នៅរដ្ឋ New South Wales និងរដ្ឋ Queensland។ យ៉ាងណាក៏ដោយពលរដ្ឋនៅភាគខាងលិចប្រទេសអូស្ត្រាលី ក៏ត្រូវបានព្រមានពីការប្រឈមនឹងស្ថានភាពគ្រោះថ្នាក់នេះផងដែរ។



ងាកមកដើមហេតុនៃការឆេះនេះវិញ ប៉ូលិសបានចោទប្រកាន់ក្មេងប្រុសវ័យ ១៦ឆ្នាំម្នាក់ពីបទបង្កអគ្គិភ័យដោយចេតនា។ យោងតាមប៉ូលិស Queensland បានឱ្យដឹងថា ក្មេងប្រុសរូបនេះ បានលួចដុតព្រៃដែលបណ្ដាលឱ្យមានការបំផ្លិចបំផ្លាញគេហដ្ឋានចំនួន ១៤ខ្នងនៅជុំវិញទីប្រជុំជន Yeppoon ចម្ងាយ ៦៥០ គីឡូម៉ែត្រភាគខាងជើងទីក្រុងBrisbane៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC