trollkhmer news

Bayern Munich ច្រានចោលសំណើររបស់តា Wenger ដែលចង់ក្លាយជាអ្នកចាត់ការរបស់ពួកគេ

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៦:៣៦

 Bayern Munich ច្រានចោលសំណើររបស់តា Wenger ដែលចង់ក្លាយជាអ្នកចាត់ការរបស់ពួកគេ

អាល្លឺម៉ង់៖ តាមរបាយការណ៍របស់ក្រុម Bayern Munich បានច្រានចោលសំណើររបស់លោក Arsene Wenger ដែលចង់ក្លាយជាអ្នកចាត់ការបន្ទាប់របស់ពួកគេ។



ក្លិបយក្សនៅក្របខ័ណ្ឌ Bundesliga កំពុងស្វែងរកអ្នកចាត់ការថ្មីម្នាក់បន្ទាប់ពីបណ្តេញលោក Niko Kovac កាលពីថ្ងៃអាទិត្យ បន្ទាប់ពីពួកគេបានរងបរាជ័យយ៉ាងអាម៉ាស់ក្នុងលទ្ធផល ៥-១ ក្រោមថ្វីជើងក្លិប Eintracht Frankfurt ។

ប៉ុន្តែយោងតាមការចុះផ្សាយរបស់ Bild លោក Wenger បានទូរស័ព្ទទៅលោក Karl-Heinz Rummenigge កាលពីរសៀលថ្ងៃពុធ ដើម្បីបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ចំពោះកន្លែងទំនេរនៅ Allianz Arena ប៉ុន្តែប្រធានក្លិប Bayern បានបដិសេធវិធីសាស្រ្តនេះ។



Bild ក៏បានរាយការណ៍ផងដែរថា អ្នកមើលការខុសត្រូវ Hansi Flick ទំនងជានឹងទទួលបន្ទុកនៅសេសសល់របស់ក្លិបក្នុងរដូវកាលនេះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Dailymail