trollkhmer news

ប្រធានក្លិប PSG បន្តចែចូវ Leeds United ហើយចង់ធ្វើឱ្យក្លឹបនេះឡើងកម្រិតដូច ManCity

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៥:២៤

ប្រធានក្លិប PSG បន្តចែចូវ Leeds United ហើយចង់ធ្វើឱ្យក្លឹបនេះឡើងកម្រិតដូច ManCity

អង់គ្លេស៖ ក្នុងអំឡុងពេលនៃការប្រកួត Paris Saint-Germain ទល់នឹង Club Brugge ក្នុងពានរង្វាន់ UEFA Champion League កាលពីថ្ងៃពុធមុន អ្នកប្រហែលជាមិនបានកត់សំគាល់ទេថា ម្ចាស់ក្លិប Leeds United លោក Andrea Radrizzani បានអង្គុយនៅខាងក្រោយប្រធានក្លិប PSG លោក Nasser Al-Khelaifi។ 



យោងតាមរបាយការណ៍ពី The Athletic បានឱ្យដឹងថា លោក Radrizzani ចូលរួមការប្រកួតនៅឯ Parc des Princes ក្នុងនាមជាភ្ញៀវរបស់លោក Al-Khelaifi ដែលចំណាប់អារម្មណ៍ក្នុងការវិនិយោគលើក្រុម Leeds របស់ Radrizzani ។

កាលពីខែមុនកាសែត The Times បានរាយការណ៍ថា ម្ចាស់ក្លិបនៅលីហ្គ Championship កំពុងពិចារណាលើសំណើចំនួនបី ដែលនឹងផ្ដល់ប្រាក់ជាច្រើន ដើម្បីធ្វើឱ្យ Leeds កាន់តែមានការប្រកួតប្រជែង និងធ្វើឱ្យនៅកម្រិតដូចគ្នានឹង Manchester City ។ 



ជាបឋមកាសែត The Athletic បានរាយការណ៍ថា ភាគីទាំងពីរកំពុងចរចារពីតម្លៃរបស់ក្រុម EFL Championship ខណៈដែលអ្នកវិភាគប៉ាន់ស្មានប្រហែល ៦០-៨០លានផោន តែលោក Radrizzani ទាមទារជិតដល់ ១១៥លានផោន៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball