trollkhmer news

អតីតខ្សែការពាររបស់ Barcelona ជឿជាក់ថា គ្រូបង្វឹកនៅក្លិប River Plate ស័ក្តិសមមកដឹកនាំក្លិប

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៤:៣៣

អតីតខ្សែការពាររបស់ Barcelona ជឿជាក់ថា គ្រូបង្វឹកនៅក្លិប River Plate ស័ក្តិសមមកដឹកនាំក្លិប

បរទេស៖ 
អតីតខ្សែការពាររបស់ Barcelona លោក Rafa Márquez ជឿជាក់ថា គ្រូបង្វឹកនៅក្លិប River Plate លោក Marcelo Gallardo មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីមកជំនួសកៅអី Ernesto Valverde នៅ Camp Nou ។



Valverde បានរងសម្ពាធយ៉ាងខ្លាំងនៅ Barça បន្ទាប់ពីការធ្លាក់ចេញពី Champions League របស់ពួកគេទៅកាន់ Liverpool កាលពីរដូវកាលមុន គួបផ្សំនឹងចាប់ផ្តើមមិនសូវល្អរបស់ពួកគេនៅរដូវកាលនេះ។

ក្រុមយក្សកាតាឡាន់ទទួលលទ្ធផល ០-០ ជាមួយ Slavia Prague នៅពាក់កណ្តាលសប្តាហ៍ដែលធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេស្រែកបណ្ដេញគ្រូក្នុងទីលាន។ អ្នកគាំទ្របានអំពាវនាវឱ្យក្លិបចែកផ្លូវគ្នាជាមួយលោក Valverde ចាប់តាំងពីរដូវក្តៅ ដើម្បីនាំយកគ្រូហូឡង់បច្ចុប្បន្នគឺលោក Ronald Koeman ។ 



ទោះយ៉ាងណាលោក Márquez បានណែនាំលោក Marcelo Gallardo បន្ទាប់ពីគាត់បានដឹកនាំក្រុម River Plateទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa Libertadores  ដោយបានប្រាប់ TNT Sports ថា៖ «ខ្ញុំជឿជាក់ថា Marcelo មានបទពិសោធ និងចំណេះដឹងដែលអាចមកបំពេញតួនាទីមួយនេះបាន»៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball