trollkhmer news

IU បង្ហោះរូបថតកាលពីក្មេង ចំថ្ងៃកំណើតប្អូនប្រុសរបស់នាង កម្រនឹងបង្ហាញ

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៤:១២

IU បង្ហោះរូបថតកាលពីក្មេង ចំថ្ងៃកំណើតប្អូនប្រុសរបស់នាង កម្រនឹងបង្ហាញ

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា តារាចម្រៀង និងសម្ដែងស្រីសម្បូរដោយប្រជាប្រិយភាពក្នុងប្រទេសកូរ៉េ គឺ IU ត្រូវបានអ្នកគាំទ្រប្រទះឃើញរូបភាពកាលពីក្មេងរបស់នាង និងគ្រួសារ បង្ហោះនៅលើគណនី Instagram ដ៏កម្រនឹងបង្ហាញជាសាធារណៈ។



រូបភាពដែលតារាស្រីរូបនេះ បានបង្ហោះនោះ គឺត្រូវនឹងថ្ងៃខួបកំណើតរបស់ប្អូនប្រុសរបស់នាង ដោយបានសរសេរជាសារខ្លី ភ្ជាប់នៅខាងក្រោមថា៖ “ខួបកំណើតប្អូនប្រុសជាទីស្រឡាញ់របស់ខ្ញុំ”



ហើយរូបភាពទាំងនោះដែរ បានបង្ហាញអោយឃើញច្បាស់ថា សម្រស់របស់ IU កាលនៅពីក្មេង និងបច្ចុប្បន្ន ពិតជាស្រស់ស្អាត និងគួរឲ្យស្រឡាញ់មិនសូវខុសគ្នាពីពេលធំពេញវ័យនោះទេ៕




ប្រែសំរួលដោយ : TK