trollkhmer news

មេធំរបស់ MLS និយាយថា Ibrahimovic កំពុងមានការចាប់អារម្មណ៍ពី AC Milan

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១១:០០

មេធំរបស់ MLS និយាយថា Ibrahimovic កំពុងមានការចាប់អារម្មណ៍ពី AC Milan

លោក Don Garber មេធំនៅលីហ្គ MLS បានអះអាងថា ខ្សែប្រយុទ្ធរបស់ក្លិប LA Galaxy កីឡាករ Zlatan Ibrahimovic មានការចាប់អារម្មណ៍ពីក្លិប AC Milan សម្រាប់ការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A ។



កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតជាមួយក្រុម LA Galaxy បានបញ្ចប់នៅក្នុងខែធ្នូ ហើយគាត់បាននិយាយហើយថា គាត់ចាប់អារម្មណ៍នឹងការវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីដែលជាកន្លែងដែលគាត់បានលេងឱ្យក្រុម Juventus, Inter និង Milan រួចហើយ។

លោក Don Garber បានឱ្យដឹងថា៖ « Zlatan  ឈានចូលវ័យ ៣៨ ឆ្នាំ ហើយឥឡូវនេះមានការចាប់អារម្មណ៍ពី AC Milan ដែលជាក្លិបកំពូលមួយនៅលើពិភពលោក។ ខ្ញុំរីករាយឃើញគាត់ត្រឡប់ទៅវិញ ប៉ុន្តែត្រូវបញ្ចប់រឿងជាមួយ LA Galaxy សិន។ ខ្ញុំរីករាយនឹងពេលវេលារបស់ Zlatan ជាពិសេសនៅពេលដែលគាត់និយាយមកខ្ញុំជាមនុស្សទី ៣»៕



Bologna បានបញ្ជាក់ថា ពួកគេកំពុងចរចាជាមួយ Ibra ប៉ុន្តែនៅក្នុងការអភិវឌ្ឍគួរឱ្យភ្ញាក់ផ្អើលមេធំរបស់ MLS លោក Garber បានប្រាប់ ESPN ថា កីឡាករកំពុងពិភាក្សាជាមួយក្លិបចាស់របស់គាត់ផងដែរ៕

ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia