trollkhmer news

អ្នកលេងអ៊ីនធឺណេតប្រតិកម្មយ៉ាងខ្លាំងលើការពន្យារពេលរបស់ YG ចំពោះការបន្តកុងត្រារបស់ CL

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:៤៦

អ្នកលេងអ៊ីនធឺណេតប្រតិកម្មយ៉ាងខ្លាំងលើការពន្យារពេលរបស់ YG ចំពោះការបន្តកុងត្រារបស់ CL

កូរ៉េខាងត្បូង៖ YG Entertainment បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ទាក់ទងនឹងការបន្តកុងត្រារបស់ CL ត្រូវបានបញ្ចប់។



យោងតាមរយៈសេចក្ដីរាយការណ៍ពីភ្នាក់ងារ YG កាលពីថ្ងៃទី ៧ វិច្ឆិកានេះ បានឲ្យដឹងថា ក្រុមហ៊ុន កំពុងពិភាក្សាអំពីការបន្តកិច្ចសន្យា ប៉ុន្តែមិនទាន់ច្បាស់ថានឹងធ្វើការសម្រេចបន្តណាមួយនៅឡើយទេ ទាក់ទងនឹងគម្រោងពេលអនាគត”។ ហើយនេះគឺជាបញ្ហាមួយក្នុងការពន្យារពេលបន្តកិច្ចកុងត្រាថ្មីរបស់ CL ជាហេតុដែលធ្វើឲ្យអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណេតមានប្រតិកម្មយ៉ាងខ្លាំង ដោយសារតែ ការអូសបន្លាយលើកិច្ចសន្យាកុងត្រាពីខាងក្រុមហ៊ុនចំពោះនាង។



គួររម្លឹកផងដែរ សម្រាប់ការបង្ហាញខ្លួនដំបូងរបស់ CL ក្នុងឆ្នាំ ២០០៩ ជាមួយក្រុមចម្រៀង 2NE1 ហើយនាង ក៏បានបន្តកុងត្រាជាមួយនឹង YG ជាថ្មីក្នុងនាមជាតារាចម្រៀងទោល ក្រោយ 2NE1 ត្រូវបានបំបែកក្នុងឆ្នាំ ២០១៦។


ប្រែសំរួលដោយ : TK