trollkhmer news

Mane ឆ្លើយតបបែបលេងសើចទៅកាន់ Pep ថា រូបលោកនៅតែធ្វើដួល ប្រសិនបើទទួលបាល់១១ម៉ែត

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:២៣

Mane ឆ្លើយតបបែបលេងសើចទៅកាន់ Pep ថា រូបលោកនៅតែធ្វើដួល ប្រសិនបើទទួលបាល់១១ម៉ែត

អង់គ្លេស៖ លោក Sadio Mane បាននិយាយបែបលេងសើចថា លោកនឹង "ធ្វើដួល" ម្តងទៀត ប្រសិនបើទទួលបានការពិន័យ ១១ម៉ែត ចំពេលមានការរិះគន់ពីសំណាក់លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City។



លោក Guardiola បានបង្កាត់ភ្លើងពាក្យសម្ដី មុនការប៉ះទង្គិចគ្នាដ៏ធំមួយនៅចុងសប្តាហ៍នេះរវាងគូប្រជែងទាំងពីរនៅ Anfield, ដោយគ្រូបង្វឹករបស់ Man City បានលើកឡើងថា Liverpool និង Mane តែងតែធ្វើដួលដើម្បីទទួលបាន ១១ម៉ែតនៅចុងម៉ោង ពេលឈ្នះ Leicester និង Tottenham ។



Mane បានទទូចថា គាត់មិនមែនជាអ្នកធ្វើពុតដួលទេឆ្លើយតបទៅកាន់អ្នកចាត់ការទូទៅរបស់ក្រុម ManCityថា៖ «ប្រសិនបើវាអាចជាការពិន័យ ១១ម៉ែតពិតប្រាកដ ខ្ញុំនឹង “ ដួល” ម្តងទៀត។  ប្រសិនបើ“ ដួល” នឹងផ្ដល់ការពិន័យបាល់ប៉េណាល់ទី ខ្ញុំនឹងធ្វើវា! ហេតុអ្វីមិនអាច? ប៉ុន្តែអ្វីដែល Klopp បាននិយាយគឺត្រឹមត្រូវ។ ខ្ញុំមិនបានធ្វើពុតដួលនោះទេ »៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball