trollkhmer news

គ្រូរបស់ក្រុម Everton ថា ខ្សែបម្រើ Andre Gomes អាចចូលលេងសារជាថ្មីនៅរដូវកាលនេះ

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ០៩:៤៩

គ្រូរបស់ក្រុម Everton ថា ខ្សែបម្រើ Andre Gomes អាចចូលលេងសារជាថ្មីនៅរដូវកាលនេះ

អង់គ្លេស៖ ខ្សែបម្រើ Andre Gomes របស់ក្រុម Everton អាចនឹងលេងម្តងទៀតនៅរដូវកាលនេះ។ នេះបើតាមសម្ដី អ្នកចាត់ការក្លិប លោក Marco Silva ។ 



កីឡាករអន្តរជាតិព័រទុយហ្កាល់វ័យ ២៦ឆ្នាំរូបនេះ បានធ្វើការវះកាត់របួស ក្រោយប៉ះទង្គិចគ្នាជាមួយកីឡាករ Son ហើយរងរបួសក្នុងការប្រកួតនៅ Premier League កាលពីថ្ងៃអាទិត្យជាមួយ Tottenham ។ 



លោក Silva បាននិយាយថា៖ «អ្វីគ្រប់យ៉ាងពិតជាដំណើរការបានល្អ ហើយយើងសង្ឃឹមថា យើងអាចឃើញគាត់លេងម្តងទៀតនៅរដូវកាលនេះ។ វាមិនងាយស្រួលទេសម្រាប់យើងក្នុងការផ្តល់កាលបរិច្ឆេទជាក់លាក់ថា តើពេលណាដែលគាត់នឹងត្រឡប់មកវិញ ប៉ុន្តែគំនិតរបស់យើង ហើយការឆ្លើយតបពីបុគ្គលិកពេទ្យគឺថា វាអាចទៅរួច»៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC