trollkhmer news

ជិតមកហើយ! គ្រូតា Arsene Wenger បើកភ្លើងខៀវដល់ Bayern Munich

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៦:៣៧

ជិតមកហើយ! គ្រូតា Arsene Wenger បើកភ្លើងខៀវដល់ Bayern Munich

បរទេស៖ លោក Arsene Wenger នឹងនិយាយជាមួយ Bayern Munich ប្រសិនបើពួកគេចាប់អារម្មណ៍តែងតាំងគាត់ជាគ្រូបង្វឹក ទោះបីជាគាត់ទទូចថា មិនទាន់មានទំនាក់ទំនងជាមួយក្លិបអាល្លឺម៉ង់នៅឡើយទេ។



Bayern កំពុងស្វែងរកអ្នកចាត់ការថ្មី បន្ទាប់ពីបណ្តេញលោក Niko Kovac ស្របពេលដែលលោក Wenger គ្មានការងារចាប់តាំងពីចាកចេញពីក្រុម Arsenal កាលពីឆ្នាំ ២០១៨ ដែលនេះរូបលោកអាចនឹងក្លាយជាបេក្ខជនឈានមុខគេមួយ ដោយរបាយការណ៍បានបង្ហាញថា គាត់អាចត្រូវតែងតាំងរហូតដល់ចុងរដូវកាល។

ថ្លែងនៅក្នុងតួនាទីអ្នកវិភាគនៅ beIN SPORTS អតីតគ្រូ Arsenal បង្ហើបថា៖ «ខ្ញុំមិនដែលបដិសេធ មិនចរចាជាមួយ Bayern Munich ទេ ពីព្រោះខ្ញុំបានស្គាល់មនុស្សដែលដឹកនាំក្លិបនេះអស់រយៈពេល ៣០ ឆ្នាំមកហើយ ។ ខ្ញុំសឹងតែទៅដឹកនាំ Bayern យូរមកហើយ។ តែនៅពេលនេះខ្ញុំមិនបាននិយាយជាមួយពួកគេទាល់តែសោះ ហើយក៍មិនដឹងរឿងនេះទេ ព្រោះយើងមិនទាន់បាននិយាយជាមួយគ្នា»។



បញ្ជាក់ផងដែរថា លោក Wenger បានដឹកនាំក្លិប  Nancy និង Monaco ហើយបន្ទាប់មកនៅប្រទេសជប៉ុនជាមួយ Nagoya Grampus មុនពេលចំណាយពេល ២២ ឆ្នាំនៅ Arsenal ចាប់ពីឆ្នាំ ១៩៩៦៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball