trollkhmer news

គ្រូ Sarri ពន្យល់រឿងដែល Ronaldo ខឹងសម្បារចំពោះការប្ដូរចេញ

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៥:០២

គ្រូ Sarri ពន្យល់រឿងដែល Ronaldo ខឹងសម្បារចំពោះការប្ដូរចេញ
 
អ៊ីតាលី៖ កីឡាករ Cristiano Ronaldo ហាក់ដូចជាមិនសប្បាយចិត្តនោះទេ ដែលត្រូវគ្រូប្ដូរចេញនៅនាទីទី៨១ នៃជ័យជម្នះ ២-១ របស់ Juventus លើក្រុម Lokomotiv Moscow ក្នុងក្របខ័ណ្ឌ Champions League។



Maurizio Sarri បានប្ដូរកីឡាករឆ្នើមក្នុងក្រុម CR7  ជំនួសដោយ Paulo Dybala ខណៈពេលក្រុមកំពុងមានលទ្ធផល ១-១ ជាមួយគូប្រកួត តែ Douglas Costa ក្លាយជាតួឯកក្នុងការប្រកួតដោយរកគ្រាប់នៅម៉ោងបន្ថែម។



លោក Sarri បាននិយាយអំពីប្រតិកម្មរបស់ ឬចំពោះការប្ដូរចេញថា៖ «គាត់មានការអាក់អន់ចិត្ តពីព្រោះគាត់មិនមានអារម្មណ៍ល្អ។ គាត់មានអារម្មណ៍មិនស្រួលត្រង់ជង្គង់ ពីរ បីថ្ងៃចុងក្រោយនេះ និងជាអ្វីកំពុងធ្វើឱ្យគាត់ឈឺចាប់។ ខ្ញុំពិតជាភ័យពីរឿងនេះនៅពាក់កណ្តាលតង់។ បន្ទាប់ពីនោះ នៅពេលដែលខ្ញុំបានឃើញគាត់មានអាការៈមិនស្រួល ខ្ញុំក៍បានប្ដូរគាត់ចេញ ពីព្រោះខ្ញុំខ្លាចគាត់របួស»៕


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia