trollkhmer news

PSG ផ្ដាំទៅកាន់ Zidane ឱ្យបញ្ឈប់ចិត្តចង់បាន Mbappe

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១៤:៣៨

PSG ផ្ដាំទៅកាន់ Zidane ឱ្យបញ្ឈប់ចិត្តចង់បាន Mbappe

បារាំង៖ ការអត្ថាធិប្បាយរបស់លោក Zinedine Zidane ពីរឿង Kylian Mbappe និងការចង់បានរបស់គ្រូបង្វឹករូបនេះ ចំពោះកីឡាករទៅ Real Madrid នៅថ្ងៃណាមួយ មើលទៅមិនងាយស្រួលនោះទេ ។



លោក Leonardo នាយកកីឡារបស់ PSG ត្រូវបានគេសួរពីការនិយាយរបស់លោក Zidane បន្ទាប់ពីក្រុមរបស់លោកទទួលបានជ័យជំនះ ១-០ លើក្លិប Brugge កាលពីថ្ងៃពុធ។ លោកបានឆ្លើយតបថា៖ «វាគួរឱ្យធុញទ្រាន់ណាស់។ នេះមិនមែនជាពេលវេលាដើម្បីនិយាយពីសុបិន និងអ្វីៗទាំងអស់នោះទេ។ រឿងនេះត្រូវតែបញ្ឈប់។ Mbappe ពិតជាសំខាន់ណាស់សម្រាប់យើង ហើយនេះមិនមែនជាពេលដែលធ្វើត្រូវនិយាយនោះទេ»៕





ប្រែសំរួលដោយ : TK

ប្រភព​ : Marca