trollkhmer news

លេងបានត្រឹម ៤ប្រកួតប៉ុណ្ណោះ មាន ៣ ក្រុមកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយរួចហើយ

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១១:២៣

លេងបានត្រឹម ៤ប្រកួតប៉ុណ្ណោះ មាន ៣ ក្រុមកក់កៅអីទៅវគ្គ ១៦ក្រុមចុងក្រោយរួចហើយ

បរទេស៖ 
ក្រុម Bayern Munich, Juventus និង Paris St-Germain បានក្លាយជាក្រុមដំបូងគេដែលបានឆ្លងផុតវគ្គចែកពូលនៃពានរង្វាន់ Champions League រដូវកាលនេះ ក្រោយលេងបានត្រឹម ៤ប្រកួតប៉ុណ្ណោះ។ 



ក្រុមជើងឯកលីហ្គកំពូលបារាំង PSG គឺឆ្លងផុតពីពូល A ដែលឈរនៅលើកំពូលតារាង ដោយទទួលបានជ័យជម្នះចំនួន ៤ ដោយស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និងមិនទាន់របូតមួយគ្រាប់ណាឡើយ។



ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga Bayern Munich ក៍ឈរលើកំពូលតារាងពូល B ជាមួយនឹងជ័យជម្នះ ៤ លើកពី ៤ ប្រកួត។



Juventus ដែលជាម្ចាស់ជើងឯក Serie A ជាក្រុមទីបី ដែលផ្តួល Lokomotiv Moscow ២-១ និងបានឆ្លងផុតពីពូល D ដោយមាន ១០ពិន្ទុពី ៤ ប្រកួត៕