trollkhmer news

បណ្ដើរគ្នាទៅកម្សាន្តនៅជប៉ុន Push និង Jooy ផ្អែមល្ហែម មិនចាញ់ពេលស្រឡាញ់គ្នាដំបូង

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:២១

បណ្ដើរគ្នាទៅកម្សាន្តនៅជប៉ុន Push និង Jooy ផ្អែមល្ហែម  មិនចាញ់ពេលស្រឡាញ់គ្នាដំបូង

ថៃ៖ ពិតជាផ្អែមល្ហែមគ្រប់ទីកន្លែងតែម្ដង សម្រាប់ប្ដីប្រពន្ធតារាសម្ដែងល្បីមួយគូរបស់ប្រទេសថៃ លោក Push និងអ្នកនាង Jooy ដែលអ្នកទាំងពីរទើបនឹងរៀបការបានជាង ១ឆ្នាំនោះទេ។



កាលពីពេលថ្មីៗនេះដែរ ប្ដីប្រពន្ធមួយគូនេះ ក៏បានដឹកដៃគ្នាទៅកាន់កម្សាន្តលេងនៅឯប្រទេសជប៉ុន ដោយបានផ្តិតយករូបភាពទេសភាពធម្មជាតិស្លឹកឈើជ្រុះដ៏ស្រស់ស្អាតជាច្រើនកន្លែងនៅទីនោះ ដើម្បីចែករំលែកដល់អ្នកគាំទ្ររបស់ពួកគេ បានឃើញផងដែរនៅគណនី Instagram។ 



ហើយតារាប្រុសស្រីទាំងពីរក៏មិនភ្លេចបង្ហាញភាពផ្អែមល្ហែម នឹងកក់ក្ដៅអោយគ្នាទៅវិញទៅមកផងដែរ រហូតធ្វើឲ្យអ្នកនៅលីវមានអារម្មណ៍លួចច្រណែនម្ដងៗទៅហើយ នឹងរូបថតសន្លឹកគូរទាំងនេះ។












ប្រែសំរួលដោយ : TK