trollkhmer news

Pep ដាក់ខ្សែការពារ Walker ធ្វើជាអ្នកចាំទីចុងម៉ោង ទល់នឹងក្រុម Atalanta (មានវីដេអូ)

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ១០:១៧

Pep ដាក់ខ្សែការពារ Walker ធ្វើជាអ្នកចាំទីចុងម៉ោង ទល់នឹងក្រុម Atalanta (មានវីដេអូ)

បរទេស៖ Pep បានដាក់ខ្សែការពារ Kyle Walker មកធ្វើជាអ្នកចាំទីក្នុងការប្រកួត Manchester City ស្មើគ្នា ១-១ ជាមួយ Atalanta ក្នុងការប្រកួត Champions League កាលពីយប់មិញ។



អ្នកចាំទីដៃទីមួយរបស់ ManCity កីឡាករ Ederson បានប្ដូរចេញក្នុងវគ្គទីពីរជំនួសដោយអ្នកចាំទីដៃទីពីរ ហើយនៅនាទី៨១ Bravo ទទួលបានកាតក្រហមត្រូវបណ្ដេញចេញពីទីលាន ក្រោយបង្កកំហុសលើ Josip Ilicic កីឡាករ Atalanta ក្រៅប្រអប់គ្រោះថ្នាក់។



ដោយសារតែអស់អ្នកចាំ ទើបក្រុមភ្ញៀវសម្រេចដាក់ Kyle Walker ចូលធ្វើជាអ្នកចាំទីតែម្ដង។ ៩នាទីចុងក្រោយ Walker បានជួយទប់ស្កាត់មិនឲ្យដៃគូទាត់ចូលបានទេ។ ដូច្នេះបញ្ចប់ការប្រកួតក្រុមទាំងពីរស្មើគ្នា ១-១។ ឆ្លងកាត់៤ប្រកួតកន្លងទៅ Man City ឈរលេខ១ពូល C មាន១០ពិន្ទុ។