trollkhmer news

Neymar ថ្មីនៅ Real រក Hat-Trick យ៉ាងល្អ ពេលប៉ះ Galatasaray (មានវីដេអូ)

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ម៉ោង ០៩:៥៧

Neymar ថ្មីនៅ Real រក Hat-Trick យ៉ាងល្អ ពេលប៉ះ Galatasaray (មានវីដេអូ)

បរទេស៖ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Rodrygo បានបង្ហាញសមត្ថភាពខ្លួននៅលើឆាកដ៏ធំបំផុតរបស់ក្លិបបាល់ទាត់ដោយការស៊ុតបាល់បញ្ចូលទី Hat-Trick យ៉ាងល្អក្នុងការទទួលជ័យជម្នះក្នុងលទ្ធផល ៦-០ របស់ Real Madrid លើក្រុម Galatasaray ។



កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានក្លាយជាកីឡាករក្មេងជាងគេទី២ ដែលអាចរកគ្រាប់បាល់បាននៅក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីវីរបុរសរបស់ Real លោក Raul ។ គាត់ត្រូវបានគេដាក់ឈ្មោះថា “Neymar” ថ្មីដោយបានដើរតាមគន្លងរបស់តារាឆ្នើម Paris St-Germain ដែលផ្លាស់ពីក្លិបប្រេស៊ីល Santos ទៅអេស្ប៉ាញ។



នៅក្រៅទ្វីបអាមេរិកខាងត្បូងគេមិនសូវស្គាល់ឈ្មោះកីឡាករវ័យក្មេងដែលមានកម្ពស់ដូច Neymar មុនពេលផ្ទេរទៅ Real  តែចាប់តាំងពីពេលនោះមក Rodrygo បានស៊ុតបាល់បញ្ចូលទីចំនួន ៥ ដងក្នុងការបង្ហាញខ្លួន ៦ លើកដំបូងរបស់គាត់សម្រាប់ក្លិបនៅគ្រប់ការប្រកួតទាំងអស់៕